បុរសអង់គ្លេសម្នាក់ ត្រូវបានចាប់ខ្លួននៅថ្ងៃនេះ បន្ទាប់ពីត្រូវបានចោទប្រកាន់ទាត់ធាក់ប្រពន្ធរហូតស្លាប់ នៅពេលដែលនាងបដិសេធរួមភេទជាមួយគាត់ ។
Kevin Smithman អាយុ ៥១ ឆ្នាំ កំពុងស្នាក់នៅជាមួយប្រពន្ធរបស់គាត់ឈ្មោះ Kanda Smitham អាយុ ២៩ ឆ្នាំ និងឪពុកម្តាយរបស់ពួកគេនៅ Ubon Ratchathani ប្រទេសថៃ ក្នុងព្រឹត្តិការណ៍សង្ក្រានឆ្នាំថ្មី ។
ប៉ុន្តែ គាត់ត្រូវបានគេនិយាយថា ស្រវឹង និងកើតភ្លើងប្រចណ្ឌ ដោយចោទប្រកាន់ប្រពន្ធរបស់គាត់ កំពុងក្បត់ចិត្ត នៅពេលនាងបដិសេធរួមភេទជាមួយគាត់ កាលពីល្ងាចថ្ងៃអាទិត្យ ។
ប៉ូលីសនិយាយថា Kevin បានទាត់ប្រពន្ធរហូតស្លាប់ បន្ទាប់មក បានយកភួយគ្របដណ្តប់សាកសពរបស់នាង មុនពេលចូលទៅដេក ។
អ្នកជិតខាងដែលមានការស្លុតរន្ធត់ បានឃើញសាកសពរបស់នាងនៅវេលាម៉ោង ៦ ព្រឹក និងបានហៅអាជ្ញាធរមកត្រួតពិនិត្យ ។
មន្ត្រីបានរកឃើញ Kevin កំពុងឈរនៅក្បែរជញ្ជាំងផ្ទះរបស់គាត់ ។ គាត់បានសារភាពថា បានទាត់ធាក់ Kanda ច្រើនជើងរហូតទាល់តែនាងស្លាប់ ។
Kevin បន្ទាប់មក ត្រូវបានចាប់ខ្លួន ដើម្បីផ្តន្ទាទោសទៅតាមផ្លូវច្បាប់ ៕ ចន្ទី