អវកាសយានិកចិនឈ្មោះវ៉ាង យាពីង បានធ្វើការហោះហើរនៅលើលំហអវកាស ដែលជាប្រវត្តិសាស្ត្រលើកដំបូងរបស់ប្រទេសចិនដែលមានស្ត្រីម្នាក់បានហោះ និងដើរនៅលើទីអវកាស។
លោកស្រី វ៉ាង បានដើរចេញពីម៉ូឌុលសំខាន់នៃស្ថានីយអវកាសចិនធៀនកុង រួមជាមួយសមាជិកនាវិកម្នាក់ទៀតកាលពីយប់ពីថ្ងៃចន្ទ ដើម្បីបញ្ចប់ការដំឡើងឧបករណ៍រយៈពេល ៦.៥ ម៉ោង។
បើយោងតាមទីភ្នាក់ងារអវកាសចិន (CMSA)បានឱ្យដឹងថា លោកស្រី វ៉ាង និងលោក សៃ សីហ្គាំង បានត្រលប់មកវិញដោយសុវត្ថិភាពទៅកាន់ម៉ូឌុលស្នូលស្ថានីយកាលពីព្រឹកថ្ងៃចន្ទ។
CMSA បានលើកឡើងថា៖«នេះគឺជាសកម្មភាពក្រៅប្រព័ន្ធដំបូងបង្អស់របស់នាវិកសៀនហ្សូ១៣ ហើយវាក៏ជាលើកទីមួយក្នុងប្រវត្តិសាស្ត្រអវកាសរបស់ប្រទេសចិនផងដែរ ដែលមានអវកាសយានិកស្ត្រី”បានចូលរួមបញ្ចេញបេសកម្មជូនជាតិ។
CMSA ក៏បានបញ្ចប់ថា៖ «ដំណើរការទាំងមូលធ្វើទៅប្រកបដោយភាពរលូន និងជោគជ័យ។»
មែនទែន ការដើរលើលំហអាកាសនេះ គឺជាសកម្មភាពលើកដំបូងចាប់តាំងពីក្រុមដែលមានសមាជិកបីនាក់មួយនេះ បានហោះទៅកាន់ស្ថានីយ៍អវកាសកាលពីថ្ងៃទី ១៦ ខែតុលា។ជាក់ស្តែង ក្រុមនេះត្រូវបានគេរំពឹងថានឹងចំណាយពេល 6 ខែក្នុងបេសកកម្មសាងសង់នៅស្ថានីយ៍។ ហើតើយោងតាម CMSA ក្រុមនាវិក សៀនហ្សូ១៣ នឹងអនុវត្តការដើរលើលំហអាកាសមួយ ឬពីរផ្សេងទៀត៕