Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប ទទួលបានការអនុញ្ញាតអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស (SEZ)ក្នុងស្រុកបុទុមសាគរ

ខេត្តកោះកុង៖ ក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុបរបស់មហាសេដ្ឋីស្រុកខ្មែរអ្នកឧកញ៉ា គិត ម៉េង បានទទួលការអនុញ្ញាតឲ្យអភិវឌ្ឍដីទំហំ ៨.៦៣១ ហិកតា ក្នុងខេត្តកោះកុង ឲ្យទៅជាតំបន់សេដ្ឋកិច្ចពិសេស (SEZ)។

ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប ទទួលបានការជូនដំណឹង ជាគោលការណ៍ នៅឆ្នាំ២០២០ ពីរដ្ឋបាលខេត្តកោះកុង ដែលបានយល់ព្រមលើគម្រោងអភិវឌ្ឍតំបន់សេដ្ឋកិច្ចពិសេស SEZ លើផ្ទៃដី ១០០ គីឡូម៉ែត្រការ៉េ ក្នុងស្រុកបុទុមសាគរនៃខេត្តកោះកុង។

រដ្ឋបាលខេត្តកោះកុង បានកត់សម្គាល់ថា ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប បានបង្ហាញពីចំណាប់អារម្មណ៍ លើស្រុកបុទុមសាគរ ភាគខាងត្បូងនៃខេត្ត ដែលមានសក្តានុពលនៅក្នុងឃុំតានួន និងឃុំថ្មស។

បច្ចុប្បន្នក្រុមហ៊ុន រ៉ូយ៉ាល់ គ្រុប កំពុងសាងសង់រោងចក្រអគ្គិសនីដើរដោយធ្យូងថ្ម កម្លាំង ៧០០ មេហ្គាវ៉ាត់ នៅឃុំថ្មសនៃស្រុកបទុមសាគរ លើផ្ទៃដី ១៦៨ ហិកតា។ បើតាមក្រសួងរ៉ែ និងថាមពល ការសាងសង់រោងចក្រអគ្គិសនីនេះ នៅតែដំណើរការទៅតាមកាលវិភាគ បើទោះបីមានការរំខានពីវិបិត្តិជំងឺកូវីដ១៩រាត​ត្បាតក៏ដោយ។

គួរបញ្ជាក់ថា ខេត្តកោះកុង មានតំបន់សេដ្ឋកិច្ចពិសេសមួយ គឺតំបន់សេដ្ឋកិច្ចពិសេសខេត្តកោះកុង ដែលជាកម្មសិទ្ធិរបស់ក្រុមហ៊ុន LYP Group មានទីតាំងនៅភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា។

គណៈកម្មាធិការគ្រប់គ្រងដីរដ្ឋនៃខេត្តកោះកុង មានភារកិច្ចស្នើសុំចុះបញ្ជីដី ដែលបានចាត់ថ្នាក់ឡើងវិញនៅឃុំតានួន ហើយប្រគល់ទៅឲ្យក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប៕

×