Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ផ្សារមូលបត្រកម្ពុជា៖តម្លៃជួញដូរសរុបរបស់ទីផ្សារគោល និងទីផ្សារកំណើនមានចំនួន ៤៨១,១៦ លានរៀល

យោងតាមទិន្នន័យពីផ្សារមូលបត្រកម្ពុជា លើកលែងតែភាគហ៊ុន រដ្ឋាករស្វយ័តក្រុងភ្នំពេញ កំពង់ផែស្វយ័តក្រុងភ្នំពេញ និង ផេសថិក ដែលបានរក្សាថ្លៃថេរត្រឹមពេលផ្សារបិទថ្ងៃពុធម្សិលមិញនេះ ភាគហ៊ុនផ្សេងៗទៀត នៅលើទីផ្សារបានធ្លាក់ចុះដោយមាន កំពង់ផែស្វយ័តក្រុងព្រះសីហនុ នាំមុខជាមួយនឹងការថយចុះចំនួន ១០០រៀលមកបិទត្រឹម ១៣.៥០០រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនអេស៊ីលីដា និង​ហ្ក្រេនធ្វីន និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ បានធ្លាក់ចុះ ៦០រៀល ៤០រៀល និង ១០រៀលរៀងគ្នា។

ចំណែក ភាគហ៊ុនឌីប៊ីឌី ដែលជាភាគហ៊ុនស្ថិតក្នុងទីផ្សារកំណើនវិញ បានធ្លាក់ចុះ ១០រៀល ផងដែរ​មកត្រឹម ២.១៩០រៀល ក្នុងមួយហ៊ុន ដោយមានតម្លៃជួញដូរ ៤៥.៣លានរៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរមានចំនួន ៤៨១​,១៦ លានរៀល ខណៈដែលសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះ០,៥០ភាគរយ មកត្រឹម ៤៨៤,៦១ពិន្ទុ៕

×