Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបនៃទីផ្សារគោលនិងទីផ្សារកំណើនមានចំនួន ៧៤៥,០៥ លានរៀលកាលពីថ្ងៃព្រហស្បតិ៍

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានការកើនឡើងខ្ពស់បំផុតនៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ​ ចំនួន ៨០រៀលក្នុងមួយហ៊ុន បន្ទាប់ពីការចេញនូវរបាយការណ៍ហិរញ្ញវត្ថុប្រចាំត្រីមាសទី៣ ជាមួយនឹងអត្រាកើនឡើងប្រាក់ចំណេញសុទ្ធចំនួន ១៧៨,៦៤ ភាគរយ បើប្រៀបធៀបទៅនឹងត្រីមាសនេះឆ្នាំមុន។

ចំណែករដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ផេសថិក និង ឌីប៊ីឌី វិញកើនឡើងចន្លោះពី ១០ទៅ ២០រៀលក្នុងមួយហ៊ុន។ យ៉ាងណាមិញ ហ្ក្រេនធ្វីន និង អេស៊ីលីដា បានធ្លាក់ចុះ ២០រៀលដូចគ្នា ជាលទ្ធផល បណ្តាលឲ្យថ្លៃ អេស៊ីលីដា ក្លាយជាថ្លៃទាបជាងគេទៀតរបស់ខ្លួន។

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានបិទជាមួយនឹងការធ្លាក់ចុះ ០,០១ពិន្ទុ មក៤៨៤,៦០ ពិន្ទុ ជាមួយនឹងតម្លៃជួញដូរសរុបនៃទីផ្សារទាំងពីរមានចំនួន ៧៤៥,០៥ លានរៀល៕

×