ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិកលោក ជិន កាំង បានចាត់ទុកថា ការប៉ុនប៉ងរបស់អាមេរិកក្នុងការប្រើសំណួរតៃវ៉ាន់ដើម្បីទប់ស្កាត់ចិនដីគោក វានឹងបង្ហាញពីភាពបរាជ័យរបស់អាមេរិកទៅវិញនោះទេ ។
សាររបស់ឯកអគ្គរដ្ឋទូតចិនរូបនេះ ធ្វើឡើងក្នុងកិច្ចប្រជុំប្រចាំឆ្នាំ នៃសម្ព័ន្ធភាពសម្រាប់ការបង្រួបបង្រួមដោយសន្តិភាពរបស់ប្រទេសចិននៅទីក្រុងសាន់ហ្វ្រាន់ស៊ីស្កូតាមរយៈប្រព័ន្ធអនឡាញ។
លោកជិន បានកត់សម្គាល់ថា អាជ្ញាធរគណបក្សប្រជាធិបតេយ្យឆ្ពោះទៅមុខរបស់កោះតៃវ៉ាន់ធ្លាប់បាន ញុះញង់ឱ្យមានការប្រឈមមុខដាក់គ្នានៅច្រកសមុទ្រកោះតៃវ៉ាន់ ដោយកោះមួយនេះមានការឃុបឃិតគ្នាជាមួយកងកម្លាំងខាងក្រៅ និងបង្កហេតុដើម្បីប្រកាសឯករាជ្យ។
លោកជិន បាននិយាយថា ទង្វើទាំងនេះបានបង្កជាប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជាតិចិន និងផលប្រយោជន៍សំខាន់ៗរបស់ជនរួមជាតិតៃវ៉ាន់ ជាពិសេសវាបានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សន្តិភាព និងស្ថិរភាពនៅទូទាំងច្រកសមុទ្រតៃវ៉ាន់។
លោកជិន ក៏បានបញ្ជាក់ទៀតថា៖ «យើងនឹងបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់យើងទ្វេដង ដើម្បីលើកកម្ពស់ការអភិវឌ្ឍន៍រួមបញ្ចូលគ្នានៃច្រកសមុទ្រតៃវ៉ាន់។ ប៉ុន្តែយើងមិនសន្យាថានឹងបោះបង់ការប្រើប្រាស់កម្លាំង និងរក្សាជម្រើសនៃការទទួលយកមធ្យោបាយចាំបាច់ទាំងអស់របស់យើងនោះទេ។»
ក្នុងនោះ ឯកអគ្គរដ្ឋទូតចិនប្រចាំសហរដ្ឋអាមេរិករូបនេះ បានជំរុញឱ្យសហរដ្ឋអាមេរិកគោរពតាមគោលការណ៍ចិនតែមួយ និងការប្តេជ្ញាចិត្តរបស់ខ្លួនចំពោះប្រទេសចិន។ ហើយលោកប្រាប់ទៅសហរដ្ឋអាមេរិកថា ត្រូវដោះស្រាយសំណួរតៃវ៉ាន់ដោយប្រយ័ត្នប្រយែង និងត្រឹមត្រូវ ជាពិសេសជៀសវាងជម្លោះ និងការប្រឈមមុខដាក់គ្នារវាងប្រទេសទាំងពីរដែលបណ្តាលមកពីសំណួរតៃវ៉ាន់មួយនេះ៕ ប្រភព៖ CGTN