រដ្ឋាភិបាលចិន តាមរយៈស្ថានទូតរបស់ខ្លួនប្រចាំទីក្រុងបាងកកបានដាក់សម្ពាធទៅលើមន្ត្រីរដ្ឋាភិបាលថៃ ដោយមិនឱ្យចេញមករិះគន់វ៉ាក់សាំងស៊ីណូវ៉ាក់នោះទេ។ ការលើកឡើងនេះ ក្រោយមន្រ្តីរដ្ឋាភិបាលថៃលើកឡើងថា វ៉ាក់សាំងស៊ីណូវ៉ាក់គ្មានប្រសិទ្ធភាពចំពោះការទប់ស្កាត់ជំងឺកូវីដ១៩។
វ៉ាក់សាំងស៊ីណូវ៉ាក់ ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនចិន ត្រូវបានបង្ហាញដើម្បីកាត់បន្ថយអត្រានៃការស្លាប់ក្នុងទំហំខ្ពស់ផងដែរ ប៉ុន្តែមែនទែនទៅ វ៉ាក់សាំងរបស់ចិនក៏ទាន់មានប្រសិទ្ធភាពខ្ពស់ជាងវ៉ាក់សាំងដែលផលិតដោយលោកខាងលិចដែលមានសមត្ថភាពក្នុងការការពារការចម្លងមេរោគបានខ្ពស់នោះដែរ។
ជាលទ្ធផល ករណីឆ្លងនៅក្នុងប្រទេសថៃនៅតែមានអត្រាខ្ពស់ ខណៈរដ្ឋាភិបាលថៃពឹងផ្អែកតែលើវ៉ាក់សាំងប្រភេទស៊ីណូវ៉ាក់ និងវ៉ាក់សាំងប្រភេទ អាស្ត្រាសេនីកា ដែលផលិតក្នុងស្រុករបស់ខ្លួនក្នុងដំណាក់កាលដំបូង។ ជាក់ស្តែងការប្រើប្រាស់តែវ៉ាក់សាំងពីរប្រភេទនេះ ត្រូវបានសាធារណជន(ជនជាតិថៃ)រិះគន់ទៅកាន់រដ្ឋាភិបាលយ៉ាងចាស់ដៃ។
ទាំងការិយាល័យនាយករដ្ឋមន្ត្រី និងក្រសួងសុខាភិបាលសាធារណៈបានចេញមកការពារ ការប្រើប្រាស់វ៉ាក់សាំងទាំងពីរប្រភេទនេះនៅពេលនោះ ដោយបើផ្អាកតាមរយៈការសិក្សាមួយបានបង្ហាញថា វា(វ៉ាក់សាំង)អាចកាត់បន្ថយអត្រាមរណភាពបានយ៉ាងច្រើន។
ប៉ុន្តែឥឡូវនេះ បើយោងតាមប្រភពជាច្រើននៅក្នុងក្រសួងសុខាភិបាលសាធារណៈ និងក្នុងមជ្ឈដ្ឋានការទូតថៃ រដ្ឋាភិបាលអាចនឹងរងសម្ពាធពីស្ថានទូតចិននៅទីក្រុងបាងកក។
មន្ត្រីសុខាភិបាលសាធារណៈជាន់ខ្ពស់ដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា ៖«មន្ត្រីរដ្ឋាភិបាលចិនបានជួបជាមួយរដ្ឋមន្ត្រីជាន់ខ្ពស់នៅក្រសួងសុខាភិបាល ដើម្បីសង្កត់ធ្ងន់ទៅលើគុណភាពវ៉ាក់សាំងថា មិនត្រូវបង្ហាញផលអវិជ្ជមានលើវ៉ាក់សាំងស៊ីណូវ៉ាក់នោះទេ ដែលវាអាចប៉ះពាល់ដល់ទំនាក់ទំនងរវាងប្រទេសទាំងពីរ។»
ប្រភពដដែលបានប្រាប់ទៅកាសែត Thai Enquirer ថា៖ «ជាក់ស្តែង ពួកគេបាននិយាយថា វាជារឿងចាំបាច់ដែលមន្ត្រីរដ្ឋាភិបាលថៃ យ៉ាងហោចណាស់ មិនអាចរិះគន់វ៉ាក់សាំងជាសាធារណៈបាននោះទេ។»
ដោយឡែក ប្រភពម្នាក់ទៀតបានប្រាប់មក Thai Enquirer ដែរថា៖«មន្ត្រីទូតចិន និងមន្ត្រីរដ្ឋាភិបាលនិងក្រុមការងារក្រសួងសុខាភិ បាលនិយាយអំពីវ៉ាក់សាំង ស៊ីណូវ៉ាក់ ប៉ុន្តែខ្ញុំមិនបានចូលរួមកិច្ចប្រជុំទាំងនោះទេ។
ប្រភពដដែលបានបញ្ជាក់ថា ៖មន្ត្រីនានារបស់រដ្ឋាភិបាលថៃមានភាពរសើបខ្លាំងណាស់ បន្ទាប់ពីកិច្ចប្រជុំជាមួយចិនអំពីសេចក្តីថ្លែងការណ៍ទៅឡើវ៉ាក់សាំងស៊ីណូវ៉ាក់” ៕ប្រភព៖ Thai Enquirer