អាជ្ញាធរប្រទេស អ៊ុយហ្គងដាបានអះអាងថា យ៉ាងហោចណាស់មនុស្សចំនួន៦នាក់បានស្លាប់នៅក្នុងការផ្ទុះគ្រាប់បែកមួយកាលពីថ្ងៃអង្គារ។ ការផ្ទុះនេះបានធ្វើឱ្យអ្នកស៊ើបអង្កេតជឿជាក់ថា នេះសកម្មភាពវាយប្រហាររបស់ភេវរករ។
ជាក់ស្តែងការបំផ្ទុះគ្រាប់បែកនេះ កើតឡើងនៅចំកណ្តាលនៃរដ្ឋធានី កាំប៉ាលា ខណៈការបំផ្ទុះមួយកន្លែងទៀតនៅជិតស្ថានីយ៍ប៉ូលីស និងមួយកន្លែងទៀតនៅជិតអគាររដ្ឋសភារបស់ប្រទេសអ៊ុយហ្គងដា។
ក្រុមមន្ត្រីអាជ្ញាធរអ៊ុយហ្គងដា បាននិយាយថា មានអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតបីនាក់ ជាមួយនឹងគ្រឿងផ្ទុះដែលជាប់នឹងម៉ូតូរបស់ពួកគេ។ អ្នកទាំងបីបានស្លាប់នៅក្នុងហេតុការណ៍បំផ្ទុះដែលបានកើតឡើងដាច់ដោយឡែកពីគ្នាតែប៉ុន្មាននាទីប៉ុណ្ណោះ រួមជាមួយជនស៊ីវិលយ៉ាងតិចបីនាក់ផងដែរ។
តែយ៉ាងណា គេនៅមិនទាន់កំណត់បានទេថា តើក្រុមភរវករណាមួយចេញមកធ្វើបែបនេះ ខណៈគេក៏សង្កេតឃើញថា គ្មានក្រុមណាមួយចេញមុខអះអាងទទួលខុសត្រូវភ្លាមៗចំពោះការវាយប្រហារនេះទេ។ ប៉ុន្តែអាជ្ញាធរសង្ស័យថា ក្រុមឧទ្ទាមកងកម្លាំងសម្ព័ន្ធមិត្តអ៊ីស្លាមនិយម ដែលប្រតិបត្តិការនៅក្នុងប្រទេសអ៊ូហ្គង់ដា និងសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោដ។
ការវាយប្រហារកាលពីថ្ងៃអង្គារ គឺជាការវាយប្រហារលើកទីពីរនៅក្រុងកាំប៉ាលា ក្នុងរយៈពេលជាងបីសប្តាហ៍មកនេះ។ ការបំផ្ទុះកាលពីថ្ងៃទី២៣ តុលា បានសម្លាប់មនុស្សម្នាក់ ហើយពីរថ្ងៃក្រោយមកបានសម្លាប់តែអ្នកបំផ្ទុះគ្រាប់បែកប៉ុណ្ណោះ៕ ប្រភព៖
រ៉យទ័រ