Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចិនព្រមានតៃវ៉ាន់ថា កុំដើរឱ្យហួសបន្ទាត់ក្រហម ខណៈអាមេរិកបង្ហាញក្តីព្រួយបារម្ភទៅលើតំបន់ ស៊ីនជាំង ទីប៊េ និងហុងកុង

ប្រធានាធិបតីអាមេរិកលោក ចូ​ បៃដិន និងសមភាគីចិនលោកស៊ី ជីនពីងបានពិភាក្សាគ្នាជុំវិញតំបន់ទីប៊េ ហុងកុង និងស៊ីជាំងដែលជាតំបន់ដែលមានបញ្ហាសិទ្ធមនុស្ស ការប្រើប្រាស់ពលកម្មខ្ពស់ជាដើម។ នេះគឺការលើកឡើងពីសេចក្តីថ្លែងការណ៍របស់សេតវិមាន ដោយវាអាចនិយាយជារួមបានថា ក្រោយកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញរយៈពេលប្រមាណ៣ម៉ោងរវាងមេដឹកនាំទាំងពីរ។

សេតវិមានបានថ្លែងសំដៅទៅសាធារណរដ្ឋប្រជាមានិតចិនថា លោកចូ បៃដិនបានលើកឡើងអំពីក្តីកង្វល់មួយចំនួនទៅលើអនុវត្តច្បាប់របស់គណបក្សកុម្មនិស្តចិនទៅលើតំបន់ ស៊ីជាំង ទីប៊េ និងហុងកុង ក៏ដូចជាសិទ្ធមនុស្សជាធំតែម្តង។»

លោកក៏បានបញ្ជាក់ប្រាប់លោកស៊ីថា សហរដ្ឋអាមេរិកនៅតែប្តេជ្ញាដោះស្រាយជុំវិញគោលនយោបាយចិនតែមួយរបស់ចិនដែលសំដៅទៅលើកោះតៃវ៉ាន់ ខណៈលោកក៏សន្យានឹងធ្វើជាក្នុងភាពជាដៃគូយុទ្ធសាស្ត្រទៅលើវិបត្តិអាកាសធាតុ និងបញ្ហាថាមពលផងដែរ។

សម្រាប់លោកស៊ី ជីនពីងវិញ បានប្រាប់មកលោកបៃដិនថា ប្រទេសចិននឹងអាចដាក់ចេញនូវវិធានការក្តៅភ្លាមៗប្រសិនបើអ្នកគាំទ្រាំឯករាជ្យតៃវ៉ាន់ធ្វើសកម្មអ្វីដែលហួសពីបន្ទាត់ក្រហម។នេះបើតាមការបញ្ជាក់អំពីសារព័ត៌មានរដ្ឋចិន។

ប្រធានាធិបតីចិនរូបនេះក៏បានព្រមានលោកបៃដិន ថាការគាំទ្ររបស់អាមេរិកទៅលើការគាំទ្រឱ្យតៃវ៉ាន់ទទួលបានឯករាជ្យពេញលេញ អាមេរិកនឹងត្រូវប្រលែងលេងជាមួយភ្លើងហើយ។

នៅក្នុងកិច្ចពិភាក្សាតាមប្រព័ន្ធអនឡាញ មេដឹកនាំកំពូលទាំងពីរបានសង្កត់ធ្ងន់ទៅលើកាតព្វកិច្ចសម្រាប់លុបបំបាត់បញ្ហាជម្លោះនៅលើពិភពលោក។

លោក​ បៃដិន បាននិយាយនៅពេលចាប់ផ្តើមកិច្ចចរចាថា “ក្នុងនាមជាមេដឹកនាំនៃប្រទេសចិន និងសហរដ្ឋអាមេរិកគឺយើងធ្វើយ៉ាងណាដើម្បីធានាថាការប្រកួតប្រជែងរបស់យើងរវាងប្រទេសទាំងពីរមិនប្រែក្លាយទៅជាជម្លោះ ទោះបីជាចេតនា ឬអចេតនាក៏ដោយ” ។

ថ្លែងប្រាប់អ្នកបកប្រែ លោកស៊ីជីនពីងបានលើកឡើងថា ស្របពេលដែលប្រទេសមានសេដ្ឋកិច្ចធំៗជាងគេ និងមានសមាជិកអចិន្ត្រៃយ៍ក្នុងក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិច្រើន ចិននឹងអាមេរិកពិតជាត្រូវការបង្កើតកិច្ចសហប្រតិបត្តិនិងការទំនាក់ទំនងបន្ថែមទៀត។

ក្នុងនោះ ទីភ្នាក់ងារចិនស៊ិនហួរបានលើកឡើងថា កិច្ចប្រជុំបានបង្ហាញពីភាព ស្មោះត្រង់ ការស្ថាបនា ខ្លឹមសារ និងទទួលបាននូវផ្លែផ្កា៕

×