Wednesday, November 27, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់រុស្ស៊ី ខណៈអាជ្ញាធរថា នេះគឺជាការឈ្លប់យកការណ៍

កងកម្លាំងអ៊ុយក្រែន​បានអះអាងថា កងទ័ពររបស់ខ្លួនបានបាញ់ទម្លាប់យន្តហោះដ្រូនគ្មានមនុស្សបើករបស់រុស្ស៊ីដែលបានហោះឆ្លងកាត់ខ្សែបន្ទាត់ព្រំដែននៅក្នុងតំបន់ប្រតិបត្តិការកងកម្លាំងចម្រុះក្នុងតំបន់ ដុនស្តុក ភាគខាងកើតនៃប្រទេសអ៊ុយក្រែន។

តាមរយៈសារសម្លេងមួយផ្តល់ចេញដោយ​កងកម្លាំង​ប្រដាប់អាវុធ​អ៊ុយក្រែន បាន​រាយការណ៍​ថា ទាហាន​របស់ខ្លួនបាន​បាញ់​ទម្លាក់​យន្តហោះ​គ្មានមនុស្ស​បើក(ដ្រូន Orlan-10)របស់​រុស្ស៊ី​។

បើតាម Militarnyi បានរាយការណ៍ថា ​៖« បុគ្គលិកកងទ័ពអ៊ុយក្រែនបានកំណត់អត្តសញ្ញាណយន្តហោះគ្មានមនុស្សបើកដែលចាប់បានរួចហើយ ដែលវាហាក់ដូចជា ផ្នែកមួយនៃប្រព័ន្ធឈ្លបយកការណ៍មួយអញ្ចឹង។

កាសែតខាងលើបានបញ្ជាក់ទៀតផងដែរថា ទាហានអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ជាមួយនឹងការវាយប្រហារដោយសង្គ្រាមអេឡិចត្រូនិក។

ជាក់ស្តែង យន្តហោះចម្បាំងប្រភេទ Orlan-10 គឺផលិតដោយរុស្សី និងត្រូវបានគេប្រើប្រាស់នៅលើប្រព័ន្ធ Donbas ជាប្រចាំ ហើយ យន្តហោះគ្មានមនុស្សបើកប្រភេទ Orlan-10 គឺជា UAV ពហុគោលបំណងកម្រិតមធ្យម ដែលត្រូវបានបង្កើតឡើងដោយក្រុមហ៊ុនរុស្ស៊ីមានឈ្មោះថា Special Technology Center៕​ ប្រភព៖

×