ម៉ុងហ្គោលី៖ ភ្នាក់ងារបច្ចេកវិទ្យាព័ត៌មាន និង ទូរគមនាគមន៍ នៃប្រទេសម៉ុងហ្គោលី បានប្រកាសដាក់ឱ្យប្រើប្រាស់ប្រព័ន្ធ E-Mongolia សម្រាប់ការដឹកជញ្ជូនតាមប្រព័ន្ធអេឡិចត្រូនិក រួមបញ្ចូលទាំងសេវាកម្មរដ្ឋាភិបាលចំនួន ១៨១ បន្ថែមទៀត ជាផ្នែកមួយដែលបង្ហាញពីកិច្ចខិតខំប្រឹងប្រែងដើម្បីផ្លាស់ប្តូរទៅជារដ្ឋាភិបាលឌីជីថល បច្ចុប្បន្ន ដោយប្រព័ន្ធនេះត្រូវបានដាក់ឲ្យប្រើប្រាស់នៅក្នុងគេហទំព័រ ឬតាមរយៈកម្មវិធីទូរស័ព្ទ។
នៅពេលអនាគត អង្គការវិជ្ជាជីវៈ មានបំណងចង់បញ្ចូលសេវាសាធារណៈចំនួន ៤៩២ បន្ថែមទៀត ទៅក្នុងប្រព័ន្ធនេះ ដែលត្រូវបានគេប៉ាន់ស្មានថា វានឹងអាចលុបបំបាត់ ការិយាធិបតេយ្យ និងជួយសន្សំសំចៃពេលវេលារបស់ប្រជាពលរដ្ឋ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រជាពលរដ្ឋមួយចំនួន ដែលអសមត្ថភាពក្នុងការទទួលបានព័ត៌មាន និងមិនបានយល់ដឹងអំពីប្រព័ន្ធអេឡិចត្រូនិក អាចរារាំងដល់ការសម្រេចស្នាដៃថ្មីរបស់រដ្ឋាភិបាលអេឡិចត្រូនិក ជាពិសេសអ្នកដែលចូលចិត្តរង់ចាំជាជួរជាច្រើនម៉ោង ដោយសារតែពួកគេគិតថា វាជាវិធីសាស្ត្រ ដែលមានសុវត្ថិភាពជាងគេ នេះដោយសារអសមត្ថភាព ក្នុងការកែកំហុសមួយចំនួននៅក្នុង ប្រព័ន្ធទូទាត់អេឡិចត្រូនិក។
លោក E. Altansukh ជាប្រជាពលរដ្ឋម្នាក់ បាននិយាយថា “ខ្ញុំគិតថាការបង់ផាកពិន័យ គួរតែធ្វើឡើងនៅធនាគារផ្ទាល់។ ទោះយើងហៅខ្លួនថាជាប្រទេសឌីជីថលក៏ដោយ ពេលដែលពួកយើងទូទាត់ប្រាក់តាមអនឡាញ ហើយវាមិនដំណើរការ។ ហើយពេលដែលយើងលក់ឡានឲ្យនរណាម្នាក់ យើងត្រូវទៅការិយាល័យប៉ូលីសចរាចរណ៍ លុបវិញ្ញាបនបត្រចុះបញ្ជី។ យើងទូទាត់តាមអនឡាញ ហើយយើងទទួលបានវិក័យប័ត្រ។ ប៉ុន្តែនៅពេលដែលបាត់វិក័យប័ត្រ ហើយត្រលប់ទៅវិញ ការផាកពិន័យមិនត្រូវបានលុបចោលទេ គេប្រាប់ខ្ញុំឲ្យដោះស្រាយរឿងនេះ។ ពិតជាមានបញ្ហច្រើនណាស់។”
លោកស្រី D.Naidansuren ដែលជាទីប្រឹក្សាផ្នែកទំនាក់ទំនងសម្រាប់បញ្ជរកុងត្រានៅមជ្ឈមណ្ឌលជាតិដឹកជញ្ជូនផ្លូវគោក បានឱ្យដឹងថា មួយរយៈមកនេះ ប្រជាជនជាច្រើន បានរៀនប្រើប្រាស់បញ្ជរ។ ទោះជាយ៉ាងណាក៏ដោយ ពួកគេមិនអាចប្រើប្រាស់សេវាណាមួយ ដោយគ្មានកាតធនាគារនោះទេ។ ប្រជាជនមួយចំនួនដែលមិនដឹងពីរឿងនេះ តែងតែមកដោយមិនបានយកកាតធនាគារមកជាមួយ។ ម៉ាស៊ីនតែងតែទទួលដំណើរការសេវាកម្មកាត។ យើងមានគោលដៅផ្តល់ការប្រឹក្សា និងការបណ្តុះបណ្តាលដល់ប្រជាពលរដ្ឋរបស់យើងអំពីសេវាកម្មនេះ។”
លោក B.Jargalsaikhan – ជាប្រជាពលរដ្ឋ បាននិយាយថា “រដ្ឋាភិបាលនិយាយថា យើងនឹងក្លាយជាប្រទេសឌីជីថល។ ហើយប្រជាជនដែលមានវ័យលើ ៦០ ឬ ៧០ឆ្នាំ ពួកគេមិនដឹងថាត្រូវប្រើប្រាស់របៀបណា។ វាពិបាកសម្រាប់អ្នកដែលមិនចេះប្រើសូម្បីតែទូរសព្ទ ងាកមកក្លាយជាប្រទេសឌីជីថល។ អ្នកចូលនិវត្តន៍ និងមនុស្សចាស់ដូចខ្ញុំ នឹងតម្រង់ជួរ។ វាមានតែមធ្យោបាយនេះទេ។ ខ្ញុំត្រូវការភាពច្បាស់លាស់។ ឥឡូវនេះ ប្រហែលជាគ្មាននរណាប្រើប្រាស់ទូរសព្ទ Nokia ទៀតទេ។ ប៉ុន្តែប្រជាជននៅតាមទីជនបទប្រហែលជានៅប្រើ៕” ប្រភព៖ A24