Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលបារាំងសម្រេចបញ្ចូនកងទ័ពពិសេសនៅកោះហ្ក័រឌឺលូទ ក្រោយផ្ទុះអំពើ ហឹង្សាកាន់តែខ្លាំងជុំវិញបញ្ហាកូវីដ១៩

ក្នុងរយៈពេលប៉ុន្មានថ្ងៃចុងក្រោយនេះ ករណីផ្ទុះអំពើហិង្សានៅលើកោះហ្ក័រឌឺលូទ ដែលជាកោះនាយ​សមុទ្រមួយរបស់បារាំង កំពុងតែកើនឡើងយ៉ាងខ្លាំងចំពោះបញ្ហាអំពើហិង្សា ។ ជាក់ស្តែង អំពើហិង្សាដែល​បានកើតឡើងអស់មួយរយៈពេលនេះ​កើតឡើងបន្ទាប់ពីមាន​បាតុកម្ម ​ប្រឆាំងនឹង​ការដាក់កំហិត​ ទៅ​បុគ្គលិកពេទ្យមានកាតព្វកិច្ចចាក់វ៉ាក់សាំងបង្ការកូវីដ១៩បញ្ជាក់ពីការងាររបស់ពួកគេ។ ក្នុងនោះ ក្រសួងមហាផ្ទៃប្រទេសបារាំង បាន​បញ្ជូន​កងកម្លាំងពិសេសចំនួន៥០នាក់ ដើម្បីធ្វើដំណើរទៅកាន់កោះនេះ ក្នុងគោលបំណង​បង្រ្កាប និងទប់ស្កាត់សកម្មភាពរបស់ក្រុមជ្រុលនិយម។

ជុំវិញបញ្ហទាំងអស់នេះ លោក ជឺរាដ ដាម៉ាននីន រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបារាំង ក្រោយចប់ការប្រជុំ បានសម្រេចបញ្ជូន​កងកម្លាំងពិសេសរបស់ខ្លួន ចំនួនជាង​៥០នាក់ ទៅកាន់កោះហ្ក័រឌឺលូទ (Guadeloupe) ដើម្បី​បង្ក្រាបស្ថានការណ៍ចលាចលហិង្សា។ ចំណែកលោក សេប៉ាស្ទៀន ឡេខុននូ រដ្ឋមន្ត្រីទទួល​បន្ទុកដែនដីនាយសមុទ្របារាំង ក៏បាន​ប្រកាសផងដែរថា នៅថ្ងៃចន្ទទី២២វិច្ឆិកានេះ បារាំងនិងនឹងនឹង​មាន​ការប្រជុំ រវាង​លោក​នាយករដ្ឋមន្ត្រី​បារាំង ជាមួយសមាជិកសភា តំណាងអាជ្ញាធរមូលដ្ឋាន តំបន់​ហ្ក័រឌឺលូព និងលោករដ្ឋមន្ត្រីសុខាភិបាល​បារាំងផងដែរ។

បាតុកម្មហិង្សាចលាចល បានផ្ទុះឡើងបន្ទាប់ពីក្រុមជ្រុលនិយមមួយឈ្មោះ ​សហជីពពលរដ្ឋប្រឆាំងកាតព្វកិច្ចចាក់វ៉ាក់សាំង បាន​ចាប់ផ្តើមធ្វើបាតុកម្មតវ៉ា ប្រឆាំងនឹងការដាក់កំហិត​ ឲ្យ​បុគ្គលិកពេទ្យត្រូវចាក់វ៉ាក់សាំងបង្ការកូវីដ​១៩។ ហើយបើតាម អាជ្ញាធរកោះហ្ក័ដឺលូព ពលរដ្ឋមានអាយុចន្លោះពី១៨ឡើងលើមានចំនួនត្រឹមតែ៤៦ ៤ភាគរយប៉ុណ្ណោះបានចាក់វ៉ាក់សាំងមួយដូស ខណៈ អាជ្ញាធរសុខាភិបាលបារាំង កំពុងតែភ័យ​បារម្ភអំពីការផ្ទុះឡើងវិញនូវមេរោគកូវីដ១៩ នៅលើកោះនេះ។

ហើយមែនទែនទៅ ករណីផ្ទុះអំពើហិង្សានេះបានបង្កជាផលប៉ះពាល់ដល់ និងបំផ្លាញដល់ទ្រព្យសម្បត្តិសាធារណៈ និងឯកជន​ជាច្រើនក្នុងរយៈពេលប្រមាណ៣ថ្ងៃមកនេះ។

ជាការឆ្លើយតប សហជីពគ្រូពេទ្យ​កោះហ្ក័រឌឺលូទ បានអំពាវនាវ ស្នើសុំឲ្យ​ប្រជាជន រក្សាភាពស្ងៀមស្ងាត់ និងមានព្រមានថា ប្រព័ន្ធសុខភិបាលនៅលើកោះនេះ អាចប្រឈមនឹងគ្រោះថ្នាក់បានគ្រប់ពេល ក្នុងករណីមានការឆ្លងរាលខ្លាំងនូវជំងឺកូវីដ​​១៩ខ្លាំង។

សូមជម្រាបថា កោះហ្ក័រឌឺលូទ គឺជាដែនដីបារាំង ដែលមាន​វិបត្តិសង្គម និងសេដ្ឋកិច្ចក្រីក្រ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសាធារណៈទ្រុឌទ្រោមខ្លាំង ហើយក្នុងនោះ អ្នកនយោបាយ​បារាំងមួយចំនួន បានអំពាវនាវ ឲ្យរដ្ឋាភិបាល​ត្រូវតែរៀបចំយន្តការចរចា និងស្តាប់ការទាមទារចង់បានរបស់ប្រជាពលរដ្ឋលើកោះនេះ ជាជាងការប្រើកម្លាំងបង្ក្រាប ដែលមិនខុសពីការយកសាំងទៅចាក់លើភ្លើង៕

×