ខេត្ត សូឃួតថៃ, ប្រទេសថៃ៖ មជ្ឍមណ្ឌល បាអាន ណុកកាមីន (Baan Nokkamin) ស្ថិតនៅសង្កាត់ថុងសាលៀម (Thung Saliam) ខេត្តសូឃួតថៃ ភាគខាងជើងនៃប្រទេសថៃ បាននឹងកំពុងផ្តល់ជម្រកដល់ក្មេងអនាថា និងអ្នកដែលរងគ្រោះដោយសារបញ្ហាក្នុងគ្រួសារដែលបានបែកបាក់។
មជ្ឍមណ្ឌលនេះ ក៏បានជួយជំរុញនិងលើកកម្ពស់សិទ្ធិអំណាចកុមារ និងផ្តល់ឲ្យពួកគេនូវការថែទាំល្អ និងប្រឹក្សាយោបល់ បន្ថែមទៅលើបញ្ហារបស់ពួកគេ ការរៀបចំអនាគតឲ្យពួកគេ និងការសិក្សា ដូច្នេះពួកគេក្លាយជាសមាជិកនៃ អន្តេវេកដ្ឋាន បាអាន ណុកកាមីន (Baan Nokkamin) ជំនួសដោយការចេញទៅរស់នៅក្នុងមជ្ឍមណ្ឌលកុមារកំព្រាឬកន្លែងថែទាំងសង្គម។
កុមារ អាទិត្យ ចាចូ (Arthit Jajo) ដែលបានមករស់នៅតាំងពី អាយុ៤ឆ្នាំ នៅ បានឲ្យដឹងថា៖«គ្រួសាររបស់ខ្ញុំប្រឈមពេលវេលាយ៉ាងលំបាក ឪពុកម្តាយរបស់ប្តូរផ្ទះញឹកញាប់។ ពួកគេមិនរស់នៅកន្លែងណាមួយយូរអង្វែងទេ។»
ដោយឡែក ថាណាវ៉ាត់ ណូកណាក់ (Tanawat Noknak) ដែលជាសមាជិកនៃផ្ទះបាអាន ណុកកាមីន សូឃួតថៃមួយរូប ដែរនោះបានលើកឡើងថា៖«ឪពុកម្តាយទាំងពីរបស់ខ្ញុំបានស្លាប់អស់ហើយ។ ខ្ញុំរស់នៅជាមួយអ៊ំស្រី ប៉ុន្តែគាត់ក៏បានស្លាប់ដែរ អ៊ំប្រុសខ្ញុំវាយដំខ្ញុំនៅពេលគាត់ស្រវឹងស្រា ដូច្នេះខ្ញុំបានរត់ចេញពីផ្ទះទៅរស់នៅក្នុងព្រៃ។»
ចំណែក ក្មេងប្រុស បាណុកន វុធ(Panukorn Wut) ដែលសមាជិក បាអាន ណុកកាមីន សូឃួតថៃដែរ បានលើកឡើងថា៖«ឪពុកម្តាយខ្ញុំបានចែកផ្លូវគ្នាចាប់តាំងពីខ្ញុំកើត ដូច្នេះខ្ញុំបានរស់នៅជាមួយនឹងអ៊ំស្រីរហូតមានគេប្រាប់ខ្ញុំឲ្យមករស់នៅទីនេះ។ បាណុកន វុធ (Panukorn Wut)និយាយថា៖« បើសិនជាមានអ្វីមួយបាត់ ពួកគេនឹងស្វែងរកវាឲ្យយើងវិញ។ បើសិនជាយើងចង់បានអ្វីមួយ ពួកគេនឹងឲ្យយើង បើយើងអាចនិយាយពីក្តីកង្វល់របស់យើងកាន់តែប្រសើរ។
គួរបញ្ជាក់ថា គោលគំនិតនៃការបង្កើតមជ្ឍមណ្ឌលនេះឡើង គឺកើតចេញពីអ្នកផ្សព្វផ្សាយសាសនាគ្រឹស្តជនជាតិស្វីស លោក Erwin Groebli ដែលលោកមិនបានព្រងើយកន្តើយជាមួយនឹងក្មេងអនាថាដែលលោកបានជួបនៅក្នុងសង្កាត់ រ៉ាំខាំហែង នៃទីក្រុងបាងកក់។ លោកក៏បានជួលបន្ទប់សម្រាប់ពួកគេនៅក្នុងឆ្នាំ១៩៨៩ បន្ទាប់លោក ក៏បានហៅមិត្តភ័ក្ររបស់ពួកគេឲ្យមករស់នៅជាមួយគ្នា ដែលជាទីតាំងក្នុងការចាប់ផ្តើមបង្កើតជាគ្រួសារនៅក្នុងសង្កាត់ បាអាន ណុកកាមីន។
វីរោច ធាបថុង (Wiroj Tiabthong) មន្រ្តីថែទាំក្មេង នៃមជ្ឍមណ្ឌល បាអាន ណុកកាមីនបានថ្លែងថា បាអាន ណុកកាមីន គឺជាអង្គការ ដែលមានគោលបំណងកសាងនូវគ្រួសារថ្មីសម្រាប់ក្មេងទាំងឡាយណាដែល ទទួលរងផលប៉ះពាល់ដោយសារបញ្ហាគ្រួសាររបស់ពួកគេ នៅពេលយើងទទួលក្មេង យើងត្រូវតែត្រួតពិនិត្យពីសុខភាពផ្លូវចិត្តរបស់ពួកគេ និងសមត្ថភាពប្រាជ្ញារបស់ពួកគេ ដូច្នេះយើងថែទាំពួកគេឲ្យបានសមរម្យ។ ឥឡូវយើងកំពុងថែទាំក្មេងនៅក្នុងខេត្តជាច្រើន រួមមាន៖ ទីក្រុងបាងកក់ សូឃួតថៃ ឈៀងម៉ៃ ឈៀងរៃ។
យ៉ាងណាមិញ សាម៉ៃ ចារ៉ាត់ ម្តាយនៃផ្ទះទីពីរ របស់ មជ្ឍមណ្ឌល បាអាន ណុកកាមីន សូឃួតថៃ និយាយថា ក្មេងតូចៗគឺងាយស្រួលណែនាំ ប៉ុន្តែក្មេងជំទង់ជាច្រើនដែលធ្វើតាមចិត្តពួកគេ វាគឺត្រូវការពេលវេលាក្នុងតម្រឹម ណៃនាំ ពួកគេ ដូច្នេះ វាមិនពិបាកពេកទេ ខ្ញុំចង់និយាយថា យើងយល់ចិត្តគ្នាទៅវិញទៅមក។
ចំពោះ ប្រាចាក បាសា ឪពុកនៃផ្ទះ បាអាន ណុកកាមីន សូឃួតថៃវិញ ថ្លែងថា៖«បើសិនជាយើងឃើញថា ពួកគេមានសេចក្តីស្រលាញ់ យើងមានឆន្ទះដើម្បីបំពេញវា ជាមួយការយោគយល់ ថែទាំ និងគាំទ្រ ខ្ញុំមិនគិតថា វាជាបញ្ហាទេ។ » ប្រភព៖ A24