Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រសួងការបរទេសតៃវ៉ាន់ បានហៅការបន្ថយទំនាក់ទំនងរបស់ចិន ជាមួយប្រទេសលីទុយ អានី គឺជាសកម្មភាពក្រអឺតក្រទម និងតូច តាច

ក្រសួងការបរទេសតៃវ៉ាន់បានស្ងើចសរសើរទៅកាន់ប្រទេសលីទុយអានីចំពោះការការពារនូវអធិបតេយ្យភាព និងគុណតម្លៃនៃសេរីភាពនិងប្រជាធិបតេយ្យរបស់ខ្លួន។ បន្ថែមពីនេះ​ក្រសួងការបរទេសតៃវ៉ាន់ក៏បានបន្ថែមទៀតថា ប្រទេសទាំងពីរនឹងបន្តជំរុញការផ្លាស់ប្តូរនិងកិច្ចសហប្រតិបត្តិការក្នុងភាពជាដៃគូលើវិស័យផ្សេងៗទៀត។

ក្នុងនោះ ក្រសួងការបរទេសតៃវ៉ាន់បានបញ្ជាក់តាមរយៈសេចក្តីថ្លែងការណ៍មួយថា គោលបំណងសំខាន់នៃការបើកការិយាល័យតំណាងតៃវ៉ាន់នាពេលថ្មីៗនេះនៅក្នុងប្រទេសលីទុយអានី គឺដើម្បីពង្រឹងនិងពង្រើកទំនាក់ទំនងទ្វេរភាគីទាំងក្នុងវិស័យសេដ្ឋកិច្ច និងពាណិជ្ជកម្ម ជាពិសេស ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា អប់រំ និងវប្បធម៌ជាដើម។ ក្រៅតែពីនេះ​ ប្រទេសទាំងពីរនឹងបន្តផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជននិងប្រជាជនឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត។

បើតាម ក្រសួងតៃវ៉ាន់ ខ្លួនជឿជាក់ថា ចំណងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើនក្នុងទិដ្ឋភាពរឹងមាំ ហើយប្រទេសទាំងពីរនឹងចូលរួមចំណែកទៅលើផ្នែកសន្តិភាពអន្តរជាតិ ស្ថិរភាព និងសុខដុមរមនា​ជាដើម។

តៃវ៉ាន់ក៏បានលើកឡើងទៀតថា ការអះអាងរបស់ទីក្រុងប៉េកាំងជុំរិញគោលការណ៍ចិនតែមួយមានការយល់ស្របជាលក្ខណៈសាកល វាមិនមែនជារឿងពិតនោះទេ ពោលគឺជាការកុហកដែលបង្កើតឡើងដើម្បីឱ្យតៃវ៉ាន់ភ័យខ្លាចតែប៉ុណ្ណោះ។ ក្នុងនោះបើតាមការគូសបញ្ជាក់ពីក្រសួងការបរទេសតៃវ៉ាន់ គណបក្សកុម្មន្តីសចិនមិនដែលធ្លាប់គ្រប់គ្រង កាន់កាប់តៃវ៉ាន់នោះទេ ពីព្រោះថា តៃវ៉ាន់នៅមានសហគមន៍អន្តរជាតិ ហើយរដ្ឋាភិបាលតៃវ៉ាន់ក៏អនុវត្តយុត្តាធិការ លើប្រជាជាតិរបស់ខ្លួនផងដែរ។

ជាក់ស្តែងក្រសួងការបរទេសតៃវ៉ាន់បានអះអាងថា ការប៉ុនប៉ងបង្ខិតបង្ខំរបស់ចិនទៅលើប្រទេសលីទុយអានីជុំវិញការកាត់បន្ថយទំនាក់ទំនងជាមួយក្រុមប្រទេសប៉ាល់ទិចមកនៅត្រឹមឯកអគ្គរដ្ឋទូតនេះ គឺជាសកម្មភាពមួយដែលបង្ហាញពីភាពក្រអឺតក្រទមនិងភាពគ្មានអំណត់របស់ប្រទេសមហាអំណាចធំៗតែប៉ុណ្ណោះ។

​លើសពីនេះ រដ្ឋមន្ត្រីការបរទេសតៃវ៉ាន់ លោកចូសេប វ៉ូបានថ្លែងថា នៅចំពោះមុខការតស៊ូរបស់ប្រទេសលីទុយអានី ចំពោះការពង្រីកអំណាចផ្តាច់ការរបស់ចិន ពិភពលោកទាំងមូលគឹពិតជាទទួលនូវអារម្មណ៍ដូចគ្នាទៅនឹងក្រសួងការបរទេសតៃវ៉ាន់ដែរ ពោលគឺចិនមិនគួរមានសកម្មភាពហួសហេតុបែបនេះនោះ​ទេ។ ហើយ លោកវ៉ូក៏បន្តថា តាមរយៈការ​បដិសេធ​របស់​ខ្លួន​ក្នុង​ការ​ថយ​ក្រោយ​នៅ​ចំពោះ​មុខ​សម្ពាធ​របស់​ចិន ប្រទេស​លីទុយអានី​បាន​ផ្ញើ​សារ​ជា​ផ្លូវ​ការ​ទៅ​កាន់​ពិភពលោក។ សារដែលលោកវ៉ូចង់សំដៅនោះគឺ៖«យើងកោតសរសើរចំពោះភាពក្លាហានខាងសីលធម៌របស់ប្រទេសលីទុយអានី៕» ប្រភព៖ Taiwanese News

×