ប្រទេសម៉ារ៉ុកបានបញ្ជាទិញប្រព័ន្ធការពារយន្តហោះគ្មានមនុស្សបើកឈ្មោះ Skylock Dome ពីប្រទេសអ៊ីស្រាអែល។ នេះបើតាមការបញ្ជាក់ពីកងកម្លាំងការពារជាតិរបស់ប្រទេសមារ៉ុកតាមរយៈការបង្ហោះលើបណ្តាញសង្គមហ្វេសប៊ុក។
កងកម្លាំងប្រទេសម៉ារ៉ុកបានអះអាងថា ខ្លួនបានទទួលនូវឧបករណ៍យួរដៃចំនួន 5 ដែលជាការឧបករណ៍សម្រាប់កំណត់អត្តសញ្ញាណ និងប្រឆាំងយន្តហោះគ្មានមនុស្សបើកនានា។ កងកម្លាំងម៉ារ៉ុកបាននិយាយថា ប្រព័ន្ធការពារដែលខ្លួនបញ្ជាទិញពីប្រទេសអ៊ីស្រាអែលនឹងអាចជួយជំរុញដល់ផ្នែកការការពារនិងបម្រើដល់ស្ថិរភាពសន្តិសុខជាតិ។
លោក ហ្វាម៉ាក្រូ ហ្វររុម បានថ្លែងក្នុងសារបង្ហោះថា៖«ការទិញយកប្រព័ន្ធការពារដ្រូននេះ គឺជាផ្នែកមួយនៃការពង្រឹងសមត្ថភាពរបស់កងកម្លាំងជាតិរបស់ប្រទេសម៉ារ៉ុកដើម្បីការពារគ្រឿងបរិក្ខារសំខាន់ៗ និងបញ្ហារសើបផ្សេងរបស់ព្រះរាជាណាចក្រមួយនេះ មិនថាស៊ីវិល ឬយោធានោះទេ។»
បើតាមយោងតាមប្រព័ន្ធផ្សព្វផ្សាយអ៊ីស្រាអែលGlobes ប្រព័ន្ធដែលម៉ារ៉ុកបញ្ជាទិញនេះគឺប្រព័ន្ធការពារមីស៊ីលមួយប្រភេទដែលត្រូវបានដាក់បង្ហាញជាលើកដំបូងនៅក្នុងខែកុម្ភៈនៅក្នុង UAE(អារ៉ាបីសាអូឌីត) នៅឯពិព័រណ៍ និងសន្និសិទការពារអន្តរជាតិ (IDEX)។ ការតាំងពិពរណ៍នេះគឺជាការបង្ហាញនូវប្រព័ន្ធសន្តិសុខសាធារណៈនិងអាវុធដែលបានធ្វើឡើងរៀងរាល់ពីរឆ្នាំម្តងក្នុងទីក្រុងអាប៊ូ ដាបី។
ជាក់ស្តែង កិច្ចព្រមព្រៀងដែលត្រូវបានរិះគន់ដោយប៉ាឡេស្ទីនថាជាការក្បត់ចំពោះបុព្វហេតុរបស់ពួកគេ ដោយប៉ាឡេស្ទីនបានឃើញសហរដ្ឋអាមេរិកយល់ព្រមទទួលស្គាល់នូវកម្មសិទ្ធិរបស់ប្រទេសម៉ារ៉ុកនៃតំបន់សាហារ៉ាខាងលិចដែលមានជម្លោះ។
មែនទែនទៅ អ៊ីស្រាអែល និងម៉ារ៉ុកគឺមានទំនាក់ទំនងការទូតកម្រិតទាបក្នុងទសវត្សរ៍ឆ្នាំ១៩៩០។ ប៉ុន្តែម៉ារ៉ុកបានកាត់ផ្តាច់ទំនាក់ទំនងរបស់ពួកគេ បន្ទាប់ពីមានការបះបោររបស់ប្រទេសប៉ាឡេស្ទីនលើកទីពីរក្នុងឆ្នាំ ២០០០។ ក្នុងនោះ រដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោកបេនឌី ហ្គាន ត្រូវបានគេរំពឹងថានឹងទៅបំពេញទស្សនកិច្ចនៅប្រទេសម៉ារ៉ុកនៅចុងសប្តាហ៍នេះ និងចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយសមភាគីរបស់ខ្លួនស្តីពីការពង្រឹងកិច្ចសហប្រតិបត្តិការសន្តិសុខជាមួយប្រទេសម៉ារ៉ុកថែមទៀត៕ ប្រភព៖ The News Arab