Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាមេរិក ប្រកាសបញ្ចេញប្រេងបម្រុងចំនួន ៥០ លានប៉ារ៉ែល

សេតវិមានបានចេញប្រកាសព័ត៌មានមួយថា ខ្លួនបានសម្របសម្រួលចំពោះការបញ្ចេញប្រេងចំនួន១លានប៉ារែលពីយុទ្ធសាស្រ្តទុនបម្រុងសម្រាប់ប្រើប្រាស់ក្នុងប្រទេសជាច្រើន ក្នុងការកាត់បន្ថយថ្លៃដើមនៃថាមពល។

ក្រសួងការថាមពលអាមេរិកនឹងបញ្ចេញប្រេងចំនួន៥០លានប៉ារែល។ នេះបើតាមសេចក្តីប្រកាសរបស់សេតវិមាន។ក្នុងនោះ ប្រទេសចិន ឥណ្ឌា ជប៉ុន កូរ៉េខាងត្បូង និងអង់គ្លេសក៏កំពុងចូលរួមទៅលើរឿងនេះផងដែរ​។ តែយ៉ាងណា បើតាមសេចក្តីប្រកាសរបស់សេតវិមាន គេមិនទាន់អាចបញ្ជាក់បាននៅឡើយទេ ថាប្រទេសទាំងអស់ខាងដើមគ្រោងនឹងបញ្ចេញប្រេងប៉ុន្មានោះទេ។

ក្នុងនោះ សេតវិមានបានឱ្យដឹងថា “អ្នកប្រើប្រាស់របស់អាមេរិកកំពុងមានអារម្មណ៍ថា ពួកគេកំពុងរងផលប៉ះពាល់នៃតម្លៃឧស្ម័នដែលបន្តកើនឡើង ហើយអាជីវកម្មរបស់អាមេរិកក៏ដូចគ្នាដែរ ពោលគឺការផ្គត់ផ្គង់ប្រេងមិនបានបំពេញតាមតម្រូវការ នៅពេលដែលសេដ្ឋកិច្ចពិភពលោកចាកចេញពីជំងឺរាតត្បាតឡើយទេ”។ សេតវិមានបាននិយាយថា “ហេតុផលទាំងអស់នេះហើយជាមូលហេតុដែលប្រធានាធិបតី បៃដិន ប្រើគ្រប់ឧបករណ៍ដែលមានសម្រាប់គាត់ ដើម្បីធ្វើការបញ្ចុះតម្លៃ និងដោះស្រាយកង្វះការផ្គត់ផ្គង់។”

ក្នុងនោះ រដ្ឋបាលលោក ចូ​ បៃដិនក៏កំពុងពិនិត្យទៅលើតម្លៃសក្តានុពលនៃទីផ្សារប្រេង និងហ្គាស ដើម្បីធ្វើការស៊ើបអង្កេតជាមួយគណៈកម្មធិកាពាណិជ្ជកម្មសហព័ន្ធ៕ ប្រភព៖ South Korea News

×