សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានងើបឡើងវិញ ០,១៥ភាគរយ នៅថ្ងៃពុធម្សិលមិញនេះ ដល់ ៤៨៥,២៧ពិន្ទុ បើទោះបីជាមានតែភាគហ៊ុន អេស៊ីលីដា មួយគត់ដែលមានការកើនឡើង ៤០រៀលក្នុងមួយហ៊ុនក៏ដោយ។
យ៉ាងណាមិញ ភាគហ៊ុនចំនួន ៤ បានធ្លាក់ចុះនៅថ្ងៃពុធ រួមមាន៖ ហ្ក្រេនធ្វីន កំពង់ផែស្វយ័តក្រុងភ្នំពេញ ផេសថិក និង ឌីប៊ីឌី បានបិទត្រឹមថ្លស ៤,២០០រៀល ១៤,៦៤០រៀល ៣,១០០រៀល និង ២,១៧០រៀលរៀងគ្នា។ តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ៥៣៨,៩៨ លានរៀល។ ហើយទីផ្សារកំណើនវិញមានចំនួន ១៩,១៦លានរៀល។ គួរឲ្យកត់សម្គាល់ផងដែរថា ប្រមាណ ៩៩ភាគរយ នៃតម្លៃជួញដូររបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ គឺបានមកពីការជួញដូរវិធីសាស្រ្តជួញដូរ តាមការចរចា៕