Sunday, November 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

លោកជំទាវឧកញ៉ា ហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន រៀបចំពិធីសម្ពោធនូវបរិវេណកំពង់ទឹកបារាយណ៍មេបុណ្យ

លោកជំទាវឧកញ៉ា ហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន នឹងរៀបចំពិធីបិទការដ្ឋានជួសជុលកំពង់ទឹកបារាយណ៍មេបុណ្យ និងសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវបរិវេណកំពង់ទឹកបារាយណ៍មេបុណ្យ ស្ថិតក្នុង ភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ និងរាប់បាត្រព្រះសង្ឃ ២៥០-៣០០អង្គ តាមប្រពៃណីសាសនា។

ពិធីខាងលើនេះ នឹងប្រព្រឹត្តទៅនាថ្ងៃទី០១-០២ ខែធ្នូ ឆ្នាំ២០២១ ក្រោមអធិបតីភាព លោកជំទាវបណ្ឌិតសភាចារ្យភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ និងលោកជំទាវឧកញ៉ា ហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន , ពិធីនេះ នឹងមានការអញ្ជើញចូលរួមពីមន្ត្រីជាន់ខ្ពស់នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, មន្ត្រីជំនាញ និងក្រុមការងារជួសជុលប្រាសាទ , អភិបាល និងមន្ត្រីអាជ្ញាធរខេត្តបន្ទាយមានជ័យ , ព្រះសង្ឃ , តាជីយាយជី និងបងប្អូនប្រជាពលរដ្ឋជាច្រើននាក់។

លោកជំទាវបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងថ្លែងសុន្ទរកថា សំណេះសំណាល ស្ដីពី កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងអភិវឌ្ឍប្រទេសជាតិ អភិរក្សវប្បធម៌ជាតិ ជាពិសេស ប្រាង្គប្រាសាទ នៅលើទឹកដីកម្ពុជា និងការខិតខំស្ដារ អភិវឌ្ឍន៍សេដ្ឋកិច្ច និងយកចិត្តទុកដាក់ក្នុងការរក្សាសន្តិសុខ សន្តិភាព ព្រមទាំងលើកកម្ពស់ការរស់នៅរបស់ប្រជាពលរដ្ឋ។ ជាបន្តបន្ទាប់ ពិធីចែកអំណោយ ដោយ លោកជំទាវឧកញ៉ា ហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ជូនចំពោះក្រុមការងារ, ប្រជាពលរដ្ឋក្រីក្រ តាជី យាយជី និងប្រគេនទេយ្យទាន រាប់បាត្រដល់ព្រះសង្ឃ២៥០-៣០០ អង្គ។

សូមរំលឹកថា ការអភិរក្ស ជួសជុលកែលម្អ និងធ្វើកំណាយ កំពង់ទឹកបារាយណ៍មេបុណ្យនេះ ចាប់ផ្ដើមនៅអំឡុង ខែមីនាឆ្នាំ២០២០ និងបញ្ចប់ការងារនៅអំឡុង ខែសីហា ឆ្នាំ២០២១ គឺរយៈពេលជិតពីរឆ្នាំ ហើយត្រូវបានឧបត្ថម្ភ និងទទួលរ៉ាប់រងដោយ លោកជំទាវឧកញ៉ា ហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន ។

សូមបញ្ជាក់ថា កំពង់ទឹកបារាយណ៍មេបុណ្យ និងប្រាសាទមេបុណ្យ ស្ថិតនៅក្នុងភូមិបន្ទាយឆ្មារជើង ឃុំបន្ទាយឆ្មារ ស្រុកថ្មពួក ខេត្តបន្ទាយមានជ័យ ត្រូវបានបានកសាងឡើងក្នុងអំឡុងសម័យ ព្រះបាទជ័យវរ្ម័នទី៧ នៅចុងសតវត្សទី១២ ដើមសតវត្សទី១៣។ ក្នុងបរិវេណប្រាសាទ មានបណ្តោយប្រវែង ១៨០០ម៉ែត្រ និងទទឹងប្រវែង ៨០០ម៉ែត្រ , មានបារាយណ៍ព័ទ្ធជុំវិញ ឈ្មោះថា រាយណ៍មេបុណ្យ ហើយប្រាសាទនេះ មានរចនាបទស្រដៀងនឹងប្រាសាទបន្ទាយឆ្មារ និងប្រាសាទបន្ទាយទ័ព។

លោកជំទាវឧកញ៉ា ហេមចិន្តាអគ្គមហាឧបាសិកាពុទ្ធសាសនូបត្ថម្ភក៍ ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានយកចិត្តទុកដាក់យ៉ាងខ្លាំងក្នុងការអភិរក្ស ការធ្វើកំណាយ និងការជួសជុលកែលម្អ ដើម្បីរក្សាទុកស្នាដៃបុព្វបុរសខ្មែរដែលបានបន្សល់ទុកជាកេរដំណែលនេះ សម្រាប់តម្លៃមនុស្សជាតិនៃកូនខ្មែរទៅថ្ងៃមុខបន្តទៀត៕ (សូមអានកម្មវិធីបុណ្យដូចខាងក្រោម) រក្សាសិទ្ធិដោយ ៖ ពិសិដ្ឋ CEN

×