អ្នកភូគុព្ពសាស្ត្រចិននិយាយថា ស៊ីនជាំង ប្រសិនបើផ្តល់ទឹកគ្រប់គ្រាន់នោះតំបន់នេះនឹងប្រែក្លាយដូចជា “រដ្ឋកាលីហ្វ័រញ៉ា-តំបន់ដែលមានដើមឈើខៀវស្រងាត់ នាប្រទេសអាមេរិក” ។ គ្រោងការពោរពេញដោយមហិច្ចតានេះនឹងប្រែក្លាយវាលខ្សាច់ទៅជាតំបន់គ្របដណ្តប់ដោយដើមឈើពណ៌បៃតង
ពួកអ្នកវិទ្យាសាស្ត្រ ចិនកំពុងពិសោធន៍បច្ចេកទេសដើម្បីប្រើប្រាស់ស្ថាបនាចរន្តក្រោមទឹកមួយប្រវែង១.០០០គីឡូម៉ែត្រ ទម្លុះតំបន់ទីបេទៅកាន់ស៊ីនជាំង ។ គ្រោងការណ៍នេះនឹងជួយផ្តល់ទឹកឲ្យតំបន់ស៊ីនជាំង ដែលតែងជួបគ្រោះរាំងស្ងួត។
ផ្លូវបញ្ជូនទឹកវែងបំផុតរបស់ចិន ស្ថិតនៅខេត្ត Liaoning មានបណ្តោយ ៨៥គីឡូម៉ែត្រ ដែលបានផ្គត់ផ្គង់ទឹកដល់ខេត្តទាំងមូល។ រីឯនៅលើពិភពលោកវិញផ្លូវផ្គត់ផ្គង់ទឹកវែងបំផុត គឺស្ថិតនៅញូវយ៉ក អាមេរិក ដែលមានប្រវែង១៨៧គីឡូម៉ែត្រ។
ផែនទីបញ្ជូនទឹកពីទីបេទៅកាន់ស៊ីនជាំង
តាមសាស្ត្រាចារ្យ វ៉ាង អ្នកជំនាញការស្រាវជ្រាវធនធានទឹកនឹងវារីអគ្កិសនី នៃសកលវិទ្យាល័យស៊ីនជាំង ប្រទេសចិន និយាយថា ការប្រឈមធំបំផុតសម្រាប់ផ្លូវនាំទឹកនេះគឺបញ្ហាសម្ពាធទឹកខ្លាំងក្លាពេក ព្រោះវាចាក់ពីលើតំបន់ខ្ពង់រាបចុះ ហេតុនេះចាំបាច់ត្រូវប្រើម៉ាស៊ីនបូមពង្វាងផ្លូវទឹកខ្លះពេលហូរធ្លាក់ចុះពីតំបន់ខ្ពស់មក។
លោកពោលបន្តថា មកទល់បច្ចុប្បន្ននេះពុំទាន់មានសំណង់ណាមួយដែលអាចទ្រាំទ្របានកម្លាំងទឹកធ្លាក់ចុះពីរយៈកម្ពស់ ៣.០០០-៤.០០០ម៉ែត្រឡើយ។ សាស្ត្រាចារ្យរូបនេះបានប៉ាន់ប្រមាណថា ប្រសិនបើគម្រោងត្រូវបានអនុវត្តបានសម្រេចនោះមានប្រមាណ១៥ប៊ីលលានតោន ត្រូវបាននាំទៅកាន់វាលខ្សាច់ Taklimakan នៃតំបន់ស៊ីនជាំង ៕ ដោយ ៖ សូយន