Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកប្រើប្រាស់សេវាធនាគារអះអាងថា មានអេស៊ីលីដា ម៉ូបាលក្នុងដៃ ដូចមានកាបូបលុយជាប់ខ្លួនអ៊ីចឹងដែរ

ភ្នំពេញ៖ ស្របពេលដែលបច្ចេកវិទ្យាធនាគារ មានការរីកលូតលាស់យ៉ាងឆាប់រហ័សនោះ និងក្នុងបរិបទនៃការឆ្លងរាលដាលជំងឺកូវីដ-១៩ផង ការទូទាត់ប្រាក់តាមប្រព័ន្ធឌីជីថល ជានិន្នាការថ្មីមួយ  បានផុសឡើង និងមានសន្ទុះយ៉ាងខ្លាំងក្លា។

ជាក់ស្តែង អេស៊ីលីដាម៉ូបាល ជាកម្មវិធីធនាគារឌីជីថលរបស់ធនាគារ អេស៊ីលីដា ដែលជាធនាគារពាណិជ្ជដ៏ធំជាងគេ និងចំណាស់ជាងគេមួយនៅក្នុងប្រទេសកម្ពុជា ហើយបើគិតត្រឹមខែធ្នូ ឆ្នាំ ២០២១នេះ មានអ្នកប្រើប្រាស់ ជិត ៣លាននាក់។

អ្នកស្រី ស  ចរិយា ជាបុគ្គលិកបម្រើការងារនៅក្នុងក្រុមហ៊ុនឯកជនមួយនៅរាជធានីភ្នំពេញ ជាអតិថិជនរបស់ ធនាគារអេស៊ីលីដា ជាច្រើនឆ្នាំមកហើយ បានឱ្យដឹងថា សព្វថ្ងៃ ទៅណាមកណា អ្នកស្រីប្រើប្រាស់តែអេស៊ីលីដាម៉ូបាលទេ ពីព្រោះវាងាយស្រួលប្រើប្រាស់ សម្រាប់ការទូទាត់ប្រាក់សព្វបែបយ៉ាង និងមិនចាំបាច់ យក កាបូបលុយតាមខ្លួនទេ។

អ្នកស្រី ចរិយា បានមានប្រសាសន៍រៀបរាប់យ៉ាងដូច្នេះថា « រាល់ការបញ្ចូលលុយ ក្នុងទូរសព្ទគ្រប់ប្រព័ន្ធ មិនថា សម្រាប់​ទូរសព្ទខ្លួនឯង ទូរសព្ទរបស់ឪពុកម្ដាយ ខ្ញុំប្រើតែអេស៊ីលីដាម៉ូបាលទេ។ មួយវិញទៀត នៅពេល ទៅផ្សារទិញទំនិញ ភាគច្រើន ខ្ញុំមិនសូវយកកាបូបលុយទៅទេ ខ្ញុំប្រើតែអេស៊ីលីដាម៉ូបាល ស្កែន ឃ្យូរ អ កូដ ។ លើសពីនេះទៀត ខ្ញុំប្រើ App អេស៊ីលីដាម៉ូបាល សម្រាប់ការផ្ទេរលុយចេញចូល ងាយស្រួល ចំណេញពេលវេលា» ។

សូមជម្រាបថា លោកអ្នកអាចទាញយកកម្មវិធី (download) អេស៊ីលីដាម៉ូបាល (Acleda Mobile) តាមរយៈ App Store, Play Store និង App Gallery រួចហើយបើកគណនីជាលេខទូរសព្ទផ្ទាល់ខ្លួន របស់អ្នកប្រើប្រាស់ ដោយ ខ្លួនឯងបានភ្លាមៗ៕

×