Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាជីវករលក់តាមរទះចល័តនៅតាមបណ្តោយឆ្នេរ និងមិនមានទីលំនៅច្បាស់លាស់ នៅខេត្តព្រះសីហនុ ស្នើសុំការគាំទ្របន្ថែមពីអាជ្ញាធរក្នុងតំបន់

ព្រះសីហនុ៖ អាជីវករលក់នៅតាមបណ្តោយឆ្នេរអូរត្រេះរាប់រយនាក់ មកពីខេត្តព្រៃវែង ដែលបានចាកចេញពីស្រុកកំណើត មកប្រកបរបរចិញ្ចឹមជីវិតដោយការលក់ដូរតាមរទះចល័តនៅខេត្តព្រះសីហនុ ស្នើរសុំឱ្យអាជ្ញាធរមូលដ្ឋាន អនុញ្ញាតឲ្យពួកគេ បន្តចតរទះលក់តាមចិញ្ចើមផ្លូវនៃឆ្នេរអូរត្រេះ និងសូមកុំបណ្តេញពួកគេអោយចាកចេញពីទីនោះ។

អាជីវករ​​មួយ​ចំនួន​អះអាង​ថា ពួក​គេ​​ចេញ​ពី​ស្រុក​កំណើត​ដោយ​សារ​កង្វះ​ឱកាស​ការងារនៅស្រុកកំណើត ​ជំពាក់​បំណុល​ធនាគារ និង​ក្រុមហ៊ុន​មីក្រូ​ហិរញ្ញវត្ថុ។ អាជីវករផ្សេងទៀតបានប្រាប់អោយដឹង ថាការដាំដំណាំ និងការប្រកបរបរអាជីវកម្មរបស់ពួកគេនៅស្រុកកំណើត បានរងផលប៉ះពាល់ព្រោះតែជំងឺរាតត្បាត COVID ក៏ដូចជាការបិទប្រទេសក្នុងរយៈពេល 2 ឆ្នាំកន្លងមកនេះ។

ថ្មីៗនេះ រដ្ឋាភិបាលកម្ពុជា បានប្រកាសបើកប្រទេសឡើងវិញ អ្នកលក់នៅតាមបណ្តោយឆ្នេរបានស្វាគមន៍ និងអបអរចំពោះការសម្រេចចិត្តនេះ ប៉ុន្តែ ឥឡូវនេះអាជ្ញាធរ ក្នុងតំបន់បានស្នើឱ្យពួកគេចាកចេញពីកន្លែងដែលពួកគេធ្លាប់តាំងរទះលក់អស់រយះពេលជាងពីរឆ្នាំ និង ប្រាប់អោយពួកគេសាងសង់តូប ឬហាងអោយបានត្រឹមត្រូវ ប្រសិនបើពួកគេចង់បន្តលក់ផលិតផលរបស់ពួកគេនៅទីនោះបន្តទៀត។

សូមបញ្ជាក់ថា អាជីវករទាំងនោះសម្រាន្ត និងចំអិនអាហារនៅលើរទះរបស់ពួក​គេអស់រយះពេលជាង ពីរឆ្នាំមកហើយ ពួកគេមិនមានលទ្ធភាពក្នុងការជួលផ្ទះនោះទេ។ ប្រភព៖ A24

×