Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ក្រុមហ៊ុន AEON Mall និងចំណាយ ៦០ លានដុល្លារ រៀបចំផែនការកែលំអរផ្សារឡើងវិញ

ភ្នំពេញ៖ ក្រុមហ៊ុន NOJIMA ដែលជាក្រុមហ៊ុនជប៉ុន ទទួលបានសិទ្ឋផ្តាច់មុខ ក្នុងការកែលំអរផ្សារ AEON ដែល​ក្រុមហ៊ុន AEON Mall Group បាននិងកំពុងរៀបចំផែនការចំណាយប្រាក់រហូតដល់៦០លានដុល្លារ ដើម្បីធ្វើការកែលំអរផ្សាររបស់ខ្លួនឡើងវិញ។ ការកែលំអរផ្សារនេះ បាននិងកំពុងចាប់ផ្តើមហើយ ដោយផែនការកែលំអរនេះ គ្រោងចំណាយរយៈពេល២ឆ្នាំទើបបញ្ចប់។

តំណាងក្រុមហ៊ុនសាងសង់ បានឱ្យដឹងថា “ការកែលំអរនេះនឹងធ្វើឡើងតាមជំហ៊ានៗ និងតាមផ្នែកនិមួយៗដែលមិនធ្វើឲ្យប៉ះពាល់ដល់ដំណើរការរបស់ផ្សារនោះទេ”។ លោកបន្តថា “ការកែលំអរនេះនឹងធ្វើគ្រប់ជាន់នីមួយៗ និងកែលំអរចំណតយានយន្តផ្នែកខាងក្រោយ ព្រមទាំងចំណតយានយន្តផ្នែកខាងលើដំបូងផងដែរ ដែលពេលអនាគតជាន់លើដំបូលអាចមានភោជនីយដ្ឋាន និងតន្រ្តីបែបក្លាសិកផងដែរ”។

លោកបន្តថា តាមធម្មតាផ្សារទំនើបនីមួយៗ តែងតែមានការកែលំអររៀងរាល់១០ឆ្នាំម្តង ដើម្បីបង្កើនសោភ័ណភាព ស្របតាមសម័យកាល និងទាក់ទាញអតិថិជនកាន់តែច្រើន ដែលទាមទារឲ្យអ្នកវិនិយោគ ត្រូវគិតគូរឲ្យបានច្រើនលើភាពប្រកួតប្រជែង និងសាងសង់ផ្សាររបស់ខ្លួនឲ្យមានភាពទាក់ទាញ”៕

×