ភ្នំពេញ៖ អេស៊ីលីដាម៉ូបាល បានបើកឱ្យប្រើប្រាស់នូវមុខងារថ្មីមួយទៀត គឺអេស៊ីលីដាE-Shop ដែលជាមធ្យោបាយទាន់សម័យសម្រាប់ទិញ-លក់ទំនិញ និងទូទាត់អនឡាញ។ អតិថិជន អាចទាញយក អេបរបស់អេស៊ីលីដាម៉ូបាល តាមរយៈ app Store, Google Paly ឬ App Gallery មកដាក់ក្នុងទូរស័ព្ទដៃ សម្រាប់ធ្វើប្រតិបត្តិការបានយ៉ាងងាយស្រួល។G
អតិថិជន លែងពិបាកដើរផ្សារ ឬប្រើ App ផ្សេងគ្នាច្រើនទៀតហើយ មានតែអេស៊ីលីដាម៉ូបាលមួយ គឺគ្រប់គ្រាន់ហើយ។ អេបអេស៊ីលីដាម៉ូបាល មិនត្រឹមតែអាចប្រើសេវាធនាគារគ្រប់ប្រភេទប៉ុណ្ណោះទេ ថែមទាំងអាចទិញទំនិញជាច្រើនប្រភេទ គ្រប់ពេលវេលា បានយ៉ាងឆាប់រហ័ស ងាយស្រួល និងមានសុវត្ថិភាពខ្ពស់។
ជាមួយអេស៊ីលីដាE-Shop ដែលមាននៅក្នុងអេស៊ីលីដាម៉ូបាល លោកអ្នកអាចទិញទំនិញបានគ្រប់ពេលវេលា ងាយស្រួល រហ័សទាន់ចិត្ត និងសុវត្ថិភាពខ្ពស់។ អាចពិនិត្យរាល់ការចំណាយបានដោយខ្លួនឯងគ្រប់ពេលវេលា។ បញ្ជាទិញទំនិញ-សេវាកម្ម ដោយកាត់ប្រាក់ពីគណនីធនាគារ គណនីវ៉លឡេត ប័ណ្ណឥណពន្ធ-ឥណទាន ឬប័ណ្ណអន្តរជាតិ។
* ដើម្បីអាចទិញទំនិញ
1. ចូល អេស៊ីលីដាម៉ូបាល
2. ជ្រើសរើសម៉ីនុយ “ផ្សារអនឡាញ / SHOPPING”
3. ជ្រើសរើស ឬស្វែងរកទំនិញដែលចង់ទិញ
4. ចុចលើពាក្យទិញឥឡូវនេះ (Buy It Now)
5. ជ្រើសរើសប្រភេទគណនី ឬប័ណ្ណសម្រាប់ទូទាត់
6. ករណីជ្រើសរើសប័ណ្ណ៖ សូមបញ្ចូលព័ត៌មានប័ណ្ណ និងលេខកូដផ្ទៀងផ្ទាត់ (Secure Code)
7. ករណីជ្រើសរើសយកគណនី៖ សូមបញ្ចូលលេខគណនី និងលេខកូដផ្ទៀងផ្ទាត់ (OTP)
* ការទទួល និងទូទាត់ទំនិញ
– ទឹកប្រាក់នឹងកាត់ដោយស្វ័យប្រវត្តិពីគណនីធនាគារ គណនីវ៉លឡេត ប័ណ្ណឥណពន្ធ-ឥណទាន ឬប័ណ្ណអន្តរជាតិ រាល់ប្រតិបត្តិការទិញទំនិញ-សេវាកម្មផ្សេងៗរបស់អតិថិជន បានជោគជ័យ៕
– នៅពេលទទួលទំនិញ អតិថិជនត្រូវចុចយល់ព្រមលើការទទួលទំនិញ នៅលើអេស៊ីលីដាម៉ូបាល។
គួរបញ្ជក់ថា អតិថិជនមានភាពសប្បាយរីករាយ និងកក់ក្តៅក្នុងការប្រើប្រាស់អេស៊ីលីដាម៉ូបាល និងសេវាកម្មរបស់ធនាគារ ដោយសារតែអេស៊ីលីដាម៉ូបាល និងសេវាកម្មរបស់ធនាគារ ផ្តល់ទំនុកចិត្តដល់អតិថិជន ដោយមិនមានការព្រួយបារម្មណ៍ក្នុងការប្រើប្រាស់៕