កាលពីរសៀលថ្ងៃទី៦ ខែធ្នូ ឆ្នាំ២០២១ នៅពេលផ្សារមូលបត្រកម្ពុជា បានបិទការជួញដូរ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) បានធ្លាក់ចុះ ២០០ រៀល មកត្រឹម ១៣.៣០០ រៀលក្នុងមួយហ៊ុន ហើយភាគហ៊ុន អេស៊ីលីដា (ABC) មានការថយចុះខ្ពស់បន្ទាប់ ចំនួន ១៨០រៀល។
ភាគហ៊ុនហ្ក្រេនធ្វីន (GTI) និង ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) វិញក៏បានធ្លាក់ចុះ ៤០ និង ២០ រៀលរៀងគ្នាផងដែរ។ ផ្ទុយមកវិញ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ឌីប៊ីឌី (DBDE) និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) មានការកើនឡើងបន្តិចបន្តួចចន្លោះពី ១០ទៅ ២០រៀលក្នុងមួយហ៊ុន។
គួរកត់សម្គាល់ផងដែរថា តម្លៃជួញដូរសរុបនៅថ្ងៃម្សិលមិញនេះរបស់ទីផ្សារទាំងពីរបានកើនឡើងដល់ ៧៨៨,៣៧លានរៀល។ យ៉ាងណាមិញ សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានថយចុះ ១,៣០ភាគរយ មកត្រឹម ៤៧៣,៨៨ ពិន្ទុប៉ុណ្ណោះ៕