ភ្នំពេញ៖ នេះជាមធ្យាបាយទំនើបទាន់សម័យ ដែលធនាគារអេស៊ីលីដា ដាក់ឱ្យដំណើរការដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាជនកម្ពុជា និងអតិថិជនទាំងអស់ នៅក្នុងអំឡុងវិបត្តិកូវីដ១៩ ដោយពុំចាំបាច់មានសាច់ប្រាក់ក្នុងដៃក៏អាចទិញទំនិញ ដោយមិនពិបាកឈររងចាំដើម្បីទិញ ឬធ្វើប្រតិបត្តិការផ្សេងៗ។
អេស៊ីលីដាម៉ូបាល ជាកម្មវិធីធនាគារតាមទូរសព្ទដៃដ៏ទំនើប របស់ធនាគារអេស៊ីលីដា បាននិងកំពុង ដើរតួនាទី កាន់តែសំខាន់ ក្នុងការជួយដល់អ្នកប្រើប្រាស់សេវាធនាគារ ពិសេស នៅអំឡុងវិបត្តិកូវីដ១៩នេះ ទំាំងម្ចាស់អាជីវកម្ម និងអ្នកប្រើប្រាស់ ដែលមានតម្រូវការទូទាត់សាច់ប្រាក់បែបទំនើបនិងទាន់សម័យនេះ តែងតែលើកសរសើរពីគុណប្រយោជន៍ ភាពរហ័សនិងជឿទុក។
តាមរយៈ ការប្រើប្រាស់អេស៊ីលីដាម៉ូបាល អ្នកប្រើប្រាស់ មិនចាំបាច់ មកកាន់ទីស្នាក់ការ ឬការិយាល័យរបស់ ធនាគារដោយផ្ទាល់ ដើម្បីធ្វើការប្រើប្រាស់សេវា ធនាគារនោះទេ ពោលគឺ គ្រាន់តែបើកប្រើប្រាស់ អេស៊ីលីដាម៉ូបាលជាមួយនឹងទូរសព្ទស្មាតហ្វូន ក៏អាចធ្វើការផ្ទេរប្រាក់ ទូទាត់ប្រាក់ បង់ថ្លៃសេវាទឹក-ភ្លើង និងសេវាផ្សេងៗជាច្រើនទៀត បានយ៉ាងងាយស្រួល លឿនរហ័ស និង សុវត្ថិភាពខ្ពស់។
ហើយថ្មីៗនេះ អេស៊ីលីដាម៉ូបាល ទើបបានបើកឱ្យប្រើប្រាស់នូវមុខងារថ្មីមួយ គឺផ្សាអនឡាញ តាមរយៈមុខងារនេះ លោកអ្នកអាចបញ្ជាទិញទំនិញផ្សេងៗ ដែលធនាគារនឹងផ្ទេរប្រាក់ថ្លៃទំនិញទៅឱ្យអ្នកលក់ លុះតា្រមានការយល់ព្រមពីអ្នកទិញ។
អេស៊ីលីដាម៉ូបាល ជាកម្មវិធី ដែលអតិថិជន អាចទាញយកបាន តាមរយៈ app Store, Google Paly ឬ App Gallery មកដាក់ក្នុងទូរស័ព្ទដៃ សម្រាប់ធ្វើប្រតិបត្តិការហិរញ្ញវត្ថុ បានគ្រប់ពេលវេលា សមតាមបំណងប្រាថ្នា ដោយមិនចាំបាច់ទៅធនាគារ មិនចាំបាច់ចេញពីផ្ទះក៏អាចប្រើប្រាស់សេវាធនាគារបានដែរ ដោយសារមានមធ្យោបាយងាយៗអាចជួយឲ្យអតិថិជនប្រើប្រាស់សេវាកម្មធនាគារ ពីលំនៅឋាន ឬទៅកាន់ធនាគារ។
ដើម្បីប្រើមុខងារថ្មីនេះក្នុងការទិញទំនិញតាមអនឡាញបាន សូមមើលការបង្ហាញជូនខាងក្រោម៖ របៀបទិញទំនិញតាមរយៈអេស៊ីលីដាម៉ូបាល ដំបូងចូរបើកកម្មវិធីអេស៊ីលីដាម៉ូបាលនៅលើទូរស័ព្ទដៃរបស់លោក បន្ទាប់មកប្រព័ន្ធនិងទាមទាលេខសំងាត់ ស្កែនមុខ ឬស្កែនម្រាមដៃ បន្ទាប់សូមស្វែងរកហាងឬ ផលិតផលដែលលោកអ្នកត្រូវការទិញ។
សូមជ្រើសរើសសញ្ញាកន្ទ្រក់នូវមុខទំនិញដែលលោកអ្នកត្រូវទិញ ចំនួនទំនិញ និងបង្ហាញនូវលើមីនុយកន្ទ្រកផ្ទុកទំនិញ សូមចុកមីនុយកន្រ្ទក់ទំនិញ ដើម្បីមើលចំនួនទំនិញដែលលោកអ្នកបានជ្រើសរើស ហើយចុចលើពាក្យដឹកជញ្ជូន រូចជ្រើសរើសទីតាំងនៅលើផែនទី ដើម្បីបញ្ជាក់អស័យដ្ឋានទទួលទំនិញ ហើយចុចលើប៊ូតុងបន្ត បន្ទាប់មកចុចលើប៊ូតុង ជ្រើសរើសវិធីទូទាត់ ដើម្បីជ្រើសរើសវិធីទូទាត់បា្រក់ ឬ ចុចលើប៊ូតុងទូទាត់ឥឡូវ។
សូមផ្ទៀងផ្ទាត់ផលិតផលដែលបានជ្រើសរើស ដាក់ក្នុងកន្ទ្រករួចចុចពាក្យបញ្ជាក់លើការទិញ ជ្រើសរើសគណនីណាមួយ ដែលលោកអ្នកចង់ទូទាត់ ហើយចុចយល់ព្រម សូមបញ្ជូលលេខកូដដែលបានទទួលតាមទូរស័ព្ទ របស់លោកអ្នក រួចចុចលើប៊ូតុងយល់ព្រម ប្រតិបត្តិការបានសម្រច លោកអ្នកនឹងទទួលក្យូអកូដ ដែលបញ្ជាក់ពីការទិញទំនិញរបស់លោក។
នៅពេលបុគ្គលិកដឹកជញ្ជូនទំនិញមកដល់ បង្ហាញក្យូអកូដទៅភ្នាក់ងារដឹកជញ្ជូនប្រសិនបើគាត់ត្រូវការ។ បន្ទាប់ពីទទួលទំនិញ សូមចុចលើពាក្យបញ្ជាក់ពីការបញ្ជាទិញ ដែលនៅក្នុងមីនុយប្រវត្តិនៃការទិញ សូមចុចយល់ព្រមប្រសិនបើទំនិញរបស់លោកអ្នកត្រឹមត្រូវតាមការកម្ម៉ង់ រួចយល់ព្រមម្តងទៀត ដើម្បីបញ្ជាក់ជាការសម្រេច៕