ឆ្នាំជូត ៖ រាសីធ្លាក់ចុះ ត្រូវប្រយ័ត្នមានមនុស្សមិនល្អប៉ងធ្វើបាបអ្នកក្នុងការងារ ។ ប្រភពចំណូលមានការប្រែប្រួលធ្លាក់ចុះ ហើយត្រូវចំណាយច្រើន ។ ក្នុងទំនាក់ទំនងមនោសញ្ចេតនា គប្បីបែងចែកមុខសញ្ញាឲ្យបានច្បាស់លាស់ ៕
ឆ្នាំឆ្លូវ ៖ រាសីធ្លាក់ចុះ ។ ពុំគប្បីរឹងរូសយកឈ្នះចាញ់ក្នុងការងារឡើយ ។ មានខ្ទង់ចំណាយមិនព្រាងទុកច្រើន។ ងាយកើតមានជម្លោះក្នុងទំនាក់ទំនងផ្សេងៗ ៕
ឆ្នាំខាល ៖ រាសីល្អមធ្យម ។ គប្បីសាងទំនាក់ទំនងឲ្យបានល្អជាមួយមិត្តរួមអាជីព ។ អ្នកមានឱកាសរកបានប្រាក់ចំណូលបន្ថែម។ ត្រូវម្ចាស់ការក្នុងការកសាងចំណងទាក់ទងនានា ៕
ឆ្នាំថោះ ៖ រាសីឡើងខ្ពស់ ។ ការងារសព្វសារពើ ប្រព្រឹត្តទៅដោយរលូន ។ អ្នកមានឱកាសបង្កើនប្រាក់ចំណូល ឬតម្លើងបៀរវត្សរ៍ ។ គប្បីប្រឹងរក្សាចំណងទាក់ទំនងមានស្រាប់ឲ្យបាន ស្រាប់ឲ្យបានប្រសើរជាងមុន ៕
ឆ្នាំរោង ៖ រាសីធ្លាក់ចុះ ។ ពុំគប្បីលូកដៃចូលរឿងរបស់អ្នកដទៃឡើយ ។ ចៀសវៀងការប៉ះទង្គិចជាមួយថ្នាក់លើ ។ វាយមានជម្លោះទាក់ទងនឹងបញ្ហាមនោសញ្ចេតនា ៕
ឆ្នាំម្សាញ់ ៖ រាសីល្អមធ្យម ។ អ្នកអាចបណ្តាក់ទុនរកស៊ីបាន ប៉ុន្តែលើកលែងចំពោះរបរអចលទ្រព្យ ។ ត្រូវចេះឆក់ឱកាសកសាងទំនាក់ទំនងថ្មី ៕
ឆ្នាំមមី ៖ រាសីឡើងខ្ពស់ ។ អ្នកងាយជោគជ័យក្នុងការចរចា សហការណ៍រកស៊ី ប៉ុន្តែត្រូវមានគំរោងហិរញ្ញវត្ថុឲ្យបានសមស្រប ។ គ្រប់មនោសញ្ចេតនាសាច់ញាតិគ្រួសារនិងអ្នកដទៃពិតជាល្អប្រពៃណាស់ ៕
ឆ្នាំមមែ ៖ រាសីល្អមធ្យម ។ គប្បីយកចិត្តទុកដាក់ ពូនជ្រោយទំនាក់ទំនងនឹងអ្នករួមអាជីព ប៉ុន្តែគួរចៀសវាងកុំលូកដៃចូលជ្រៅក្នុងរឿងអ្នកដទៃ ។ ថ្ងៃនេះបានទទួលពត)មានល្អផង មិនល្អផងទាក់ទងនឹងបញ្ហាលុយកាក់ ។ គប្បីអត់ធ្មត់ក្នុងទំនាក់ទំនងជាមួយអ្នកដទៃ ៕
ឆ្នាំវក ៖ រាសីធ្លាក់ចុះ ។ ត្រូវប្រយ័ត្នប្រយែងកត់ត្រា ការងារផ្សេងៗឲ្យបានម៉ត់ចត់ ហើយត្រូវចេះឆក់ឱកាសដើម្បីរកចំណូលបន្ថែម ។ អ្នកគប្បីយកចិត្តទុកដាក់ដល់ទំនាក់ទំនងជិតស្និទ្ធរបស់ខ្លួន ៕
ឆ្នាំរកា ៖ រាសីឡើងខ្ពស់។ ការងារសព្វមុខប្រព្រឹត្តទៅយ៉ាងរលូន ។ អ្នកនឹងមានឱកាសសម្រាប់ចំណាយទុនរកចំណូលបន្ថែម ។ ទំនាក់ទំនងមនោសញ្ចេតនានៅធម្មតាដូចសព្វដង ពុំការប្រែប្រួលទេ៕
ឆ្នាំចរ ៖ រាសីធ្លាក់ចុះ ។ ដោយជោគជតាថ្ងៃនេះពុំល្អ មានខ្ទង់ចំណាយបន្ថែមច្រើន ពុំគប្បីគិតរឿងបណ្តាក់ទុនសរកស៊ីទេ ។ ទំនាក់ទំនងផ្សេងៗរបស់អ្នកក៏ប្រទះនឹងការប្រែប្រួលអវិជ្ជមានផងដែរ ៕
ឆ្នាំកុរ ៖ រាសីឡើងខ្ពស់ ។ ត្រូវបានថ្នាក់លើវាយតម្លៃខ្ពស់ ព្រោះបំពេញការងារបានល្អ ។ ជាឱកាសដែលអាចបានរង្វាន់ និងការស្ងើចសរសើរ ។ គប្បីកម្តៅមនោសញ្ចេតនាជាមួយក្រុមគ្រួសារឲ្យបានល្អ ៕