Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

មន្ត្រីការទូតអាមេរិកកំពូល លោក Blinken នឹងធ្វើដំណើរទៅកាន់ចក្រភពអង់គ្លេស ឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃ

រដ្ឋមន្រ្តីការបរទេសអាមេរិកលោក Antony Blinken គ្រោងនឹងធ្វើដំណើរទស្សនកិច្ចទៅកាន់ចក្រភពអង់គ្លេសដើម្បីជួបប្រជុំគ្នាជាមួយរដ្ឋមន្ត្រីទាំង៧ប្រទេសឬហៅថា​ប្រជាជាតិទាំង៧ មុនពេលលោកបន្តដំណើរទស្សនកិច្ចទៅកាន់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងថៃនាថ្ងៃទី៩-១៧ធ្នូខាងមុខនេះ។ នេះបើតាមការបញ្ជាក់ពីក្រសួងការបរទេសអាមេរិកនៅថ្ងៃពុធ។

នាយកដ្ឋានការបរទេសអាមេរិកបានឱ្យដឹងថា នៅក្នុងកិច្ចប្រជុំ G៧ នាទីក្រុង Liverpool នៅថ្ងៃទី ១០-១២ ខែធ្នូខាងមុនលោក Blinken នឹងថ្លែងសន្ទរកថាជាមួយសមាជិក G៧ និងប្រទេសដែលចូលរួមជាភ្ញៀវរួមទាំងអូស្ត្រាលី ឥណ្ឌា សាធារណរដ្ឋកូរ៉េ និងសមាជិកនៃសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ (អាស៊ាន)ផងដែរ។

សេចក្តីប្រកាសព័ត៌មានបានឲ្យដឹងថា ជារបៀបវារៈរបស់លោករដ្ឋមន្ត្រីការបរទេស គឺលោកនឹងផ្តោតទៅលើបញ្ហាសន្តិសុខ រួមទាំងការកសាងកងកម្លាំងរុស្ស៊ីនៅតាមព្រំដែនអ៊ុយក្រែន វ៉ាក់សាំងជំងឺកូវីដ ហេដ្ឋារចនាសម្ព័ន្ធសកល និងការរីកចម្រើននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិក។

បន្ថែមពីនេះ នាយកដ្ឋានការបរទេសអាមេរិកក៏បានបន្តថា ក្រៅពីកិច្ចប្រជុំនោះ លោក Blinken នឹងទៅកាន់ប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី និងប្រទេសថៃនៅថ្ងៃទី ១៣-១៦ ខែធ្នូ ដើម្បីពិភាក្សាអំពីបញ្ហាក្នុងតំបន់រួមទាំងស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាផងដែរ។ លោករដ្ឋមន្ត្រីការបរទេសអាមេរិករូបនេះ នឹងបញ្ចប់ការធ្វើដំណើររបស់លោកនៅទីក្រុង Honolulu រដ្ឋ Hawaii នៅថ្ងៃទី ១៧ ខែធ្នូ ដើម្បីជួបជាមួយមេបញ្ជាការ INDOPACOM ឧត្តមនាវីឯកលោក John Aquilino៕ ប្រភព៖ រ៉យទ័រ

×