Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ធនាគារ អេស៊ីលីដា និងក្រុមហ៊ុន តូតាល់កម្ពុជា ចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ បម្រើសេវាទូទាត់វិក្កយបត្រតាមបែបឌីជីថល

ធនាគារ អេស៊ីលីដា ភីអិលស៊ី ប្រជាធនាគារដែលលោកអ្នកជឿទុកចិត្ត និងជាធនាគារពាណិជ្ជទី១ ដែលបានចុះបញ្ជី ក្នុងក្រុមហ៊ុនផ្សារមូលបត្រកម្ពុជា កាលពីថ្ងៃពុធ (ទី៨ ខែធ្នូ ឆ្នាំ២០២១បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាដៃគូ ស្តីពីការបម្រើសេវាទូទាត់វិក្កយបត្រ ជាមួយ និង​ក្រុមហ៊ុន តូតាល់កម្ពុជា ដែល​ជា​​​សាខា​របស់​ក្រុមហ៊ុន​TotalEnergies។

បណ្ឌិត អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិ ធនាគារ អេស៊ីលីដា ភីអិលស៊ី បានមានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខាថា ​ តាមរយៈកិច្ចព្រមព្រៀងភាពជាដៃគូនេះ រាល់ការទូទាត់សេវា និងទូទាត់វិក្កយបត្រ​ នៅក្រុមហ៊ុន តូតាល់ អាចធ្វើឡើងជាមួយនឹងធនាគារអេស៊ីលីដា ភីអិលស៊ី តាមរយៈអេស៊ីលីដាម៉ូបាល និងការទូទាត់ប្រាក់តាមរយៈអេស៊ីលីដាអ៊ីនធើណែត។

លោកបណ្ឌិត អ៊ិន ចាន់នី មានប្រសាសន៍បន្ថែមថា៖«ការចាប់ដៃគូនេះ នឹងផ្តល់មធ្យោបាយក្នុងការទូទាត់តាមបែបឌីជីថល ប្រកបដោយសុវត្ថិភាព សាមញ្ញ និងមានប្រសិទ្ធភាពខ្ពស់។»

គួរបញ្ជាក់ដែរថា ក្នុងឆ្នាំ២០០៥ ក្រុមហ៊ុនតូតាល់កម្ពុជា បានបើកគណនី សេវាប្រមូលសាច់ប្រាក់ (Cash Collection) ជាមួយ ធនាគារ អេស៊ីលីដា ភីអិលស៊ី។ ចាប់ពីឆ្នាំ២០១៥ រហូតដល់ បច្ចុប្បន្ន ក្រុមហ៊ុន តូតាល់កម្ពុជា បានពង្រីកការទូទាត់តាម​ម៉ាស៊ីន POS របស់ធនាគារ អេស៊ីលីដា រហូតដល់ ៥៩ ស្ថានីយ។

ដោយយល់ឃើញពីសារៈសំខាន់ និងសេចក្តីត្រូវការរបស់អតិថិជន ធនាគារ អេស៊ីលីដា ភីអិលស៊ី និងក្រុមហ៊ុនតូតាល់កម្ពុជា  បានសហការគ្នាពង្រីក និងបន្ថែមមធ្យោបាយទូទាត់ តាមរយៈអេស៊ីលីដាម៉ូបាល ដែលជាជម្រើសទាន់សម័យ ដើម្បីបម្រើអតិថិជនទាំងអស់។ សមាជិក​ប័ណ្ណតូតាល់កម្ពុជា ក៏​អាច​បញ្ចូល​ទឹកប្រាក់​ក្នុងប័ណ្ណ​ប្រេងឥន្ធនៈ​របស់​ពួក​គេ​ តាម​រយៈ​កម្មវិធី អេស៊ីលីដាម៉ូបាល ផង​ដែរ​។ លើស​ពី​នេះ ដៃគូ​ចែកចាយ តូតាល់កម្ពុជា នឹង​អាច​ទូទាត់​វិក្កយបត្រ (Bill Payment) ​សម្រាប់​ផលិតផល និង​សេវាកម្ម ​តាម​រយៈអេស៊ីលីដាម៉ូបាល ដោយភាពជឿជាក់ និង​ងាយស្រួល៕

×