Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សម្តេចតេជោ ហ៊ុនសែន បានប្រសិទ្ធិនាម ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ពេល សាង សង់ហើយ មានឈ្មោះថា ព្រលានយន្តហោះអន្តរជាតិ តេជោ

ភ្នំពេញ៖ ព្រលា​នយន្តហោះអន្តរជាតិភ្នំពេញថ្មី សាងសង់សម្រេចបានជាង៣០%។ នៅព្រឹកថ្ងៃទី០៩ ខែធ្នូនេះ សម្តេចតេជោ ហ៊ុនសែន នាយករដ្ឋមន្ត្រី នៃកម្ពុជា បានអញ្ចើញពិនិត្យមើលសកម្មភាព នៃវឌ្ឈនភាព សំរាប់ដំណើរការសាងសង់ ព្រលានយន្តហោះកម្រិតអន្តរជាតិនេះ ដែលមានទីតាំងស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល។

ក្នុងពិធី សំណេះ សំណាលនោះ សម្តេចតេជោ ហ៊ុន សែន បានប្រសិទ្ធិនាម ព្រលានយន្តហោះអន្តរជាតិថ្មីនេះ ពេលសាងសង់ហើយ មានឈ្មោះថា ព្រលានយន្តហោះអន្តរជាតិ តេជោ។

សូមជម្រាបជូនថា គម្រោងព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីនេះ បាន និងកំពុងសាងសង់ នៅក្នុងទឹកដីខេត្តកណ្តាល និងខេត្តតាកែវ មានវិសាលភាពលើផ្ទៃដី ២.៦០០ហិកតា ដោយប្រើប្រាស់ទឹកប្រាក់វិនិយោគចំនួន១.៥០០លានដុល្លារ និងសាងសង់ដោយក្រុមហ៊ុន OCIC ។

អាកាសយានដ្ឋានអន្តរជាតិភ្នំពេញថ្មីនេះ ស្ថិតនៅចម្ងាយប្រមាណ ២០គីឡូម៉ែត្រពីរាជធានីភ្នំពេញ។ ដោយគម្រោង​សាងសង់នេះ មាន៣ដំណាក់កាល គឺដំណាក់កាលទី១ សាងសង់រួចរាល់នៅឆ្នាំ ២០២៣ ខាងមុខអាចទទួលអ្នកដំណើរបានប្រមាណ ១៣ លាននាក់ក្នុងមួយឆ្នាំ ដំណាក់កាលទី២ នឹងបញ្ចប់នៅឆ្នាំ ២០៣០ ដែលអាចទទួលបានអ្នកដំណើរប្រមាណជា ៣០ លាននាក់ ក្នុងមួយឆ្នាំ និងដំណាក់កាលចុងក្រោយ នឹងបញ្ចប់នៅឆ្នាំ ២០៥០ អាចនឹងទទួលបានអ្នកដំណើររហូតដល់ ៥០ លាននាក់ក្នុងមួយឆ្នាំ។

ក្រុមហ៊ុនOCIC ក៏កំពុងសិក្សាលម្អិត ដើម្បីសាងសង់ស្ពានអាកាសតភ្ជាប់ពីព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីមកកាន់រាជធានីភ្នំពេញលើប្រវែងផ្លូវជាង២០គីឡូម៉ែត្រ។ គម្រោងផ្លូវអាកាសនេះ គ្រោងនឹងវិនិយោគទឹកប្រាក់ប្រមាណ ៤០០លានដុល្លារអាមេរិក៕ 

×