Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលនិងកំណើនបូកបញ្ចូលគ្នាមានចំនួន ៣៨៥,២៩លានរៀលកាលពីថ្ងៃព្រហស្បតិ៍

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា​បានងើបឡើងមកវិញ ០,៧៧ភាគរយ នៅថ្ងៃព្រហស្បតិ៍ម្សិលមិញនេះ ដល់ ៤៦៤,៨៦ពិន្ទុ ដោយមានថ្លៃភាគហ៊ុនអេស៊ីលីដា (ABC) ងើបឡើងវិញចំនួន ១៦០រៀល មកបិទនៅថ្លៃ ១០.៣៦០រៀល។

ស្របពេលជាមួយគ្នានេះដែរ ភាគហ៊ុន កំពង់ផែស្វយ័តព្រះសីហនុ(PAS) បែរជាមានការធ្លាក់ចុះ ១២០ រៀល មកបិទត្រម ១៣.២៨០រៀលក្នុងមួយហ៊ុន។ ស្រដៀងគ្នានេះដែរ កំពង់ផែស្វយ័តភ្នំពេញ (PPAP) បានថយចុះ​១០០រៀល មកត្រឹម ១៤.៣០០រៀល។ តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីរបូកបញ្ចូលគ្នាមានចំនួន ៣៨៥,២៩លានរៀល៕

×