Thursday, November 28, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ការប្រែប្រួលអាកាសធាតុជំរុញឱ្យកសិករកម្ពុជា បោះបង់ចោលស្រែចម្ការ

ភ្នំពេញ៖ កសិករ​មួយ​ក្រុម​នៅ​ស្រុក​ព្រៃនប់ ខេត្តព្រះសីហនុ ត្រូវ​បង្ខំ​ចិត្ត​លក់​ដីស្រែចំការ ដោយ​សារ​កម្ពស់​ទឹក​សមុទ្រ​ឡើង​ញឹកញាប់ ​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​ផល​ដំណាំ និងស្រែចំការរបស់​ពួក​គាត់។

កសិករទាំងនោះយល់ថា ការបង្កើតក្រុមហ៊ុនឯកជន (កសិដ្ឋានចិញ្ចឹមបង្កង) នៅក្បែរនោះ គឺជាមូលហេតុសំខាន់ ដែលនាំឲ្យទឹកសមុទ្រជ្រាបចេញពីកសិដ្ឋានចិញ្ចឹមបង្គា ហូរមកចូលក្នុងស្រែចំការរបស់ពួកគាត់ ធ្វើឲ្យខូចខាតផលដំណាំ ហើយពេលនេះ ចំនួនកសិករ ដែលបន្តធ្វើស្រែចំការមានចំនួនតែ៤០% ទៅ៥០% ប៉ុណ្ណោះ ខណៈ​កសិករដ៏ទៃទៀត សម្រេចចិត្ត​លក់​ដី​ឲ្យ​ក្រុមហ៊ុន​ឯកជន។

កសិករឈ្មោះ មួង រិន បានប្រាប់អោយដឹងថា គាត់ធ្វើស្រែតាំងពីឆ្នាំ ១៩៨៤ ហើយនៅពេល ដែលទឹកសមុទ្រចាប់ផ្តើមហូរចូលស្រែរបស់គាត់ គាត់ត្រូវបង្ខំចិត្តលក់ដីរបស់គាត់។ ជាមួយគ្នានេះ អនុប្រធានសហគមន៍នេសាទ លោក ឃុន រុន មានប្រសាសន៍ថា ការប្រែប្រួលអាកាសធាតុ បានធ្វើឱ្យទឹកសមុទ្រឡើងខុសពីធម្មតា និងហូរចូលតំបន់ទឹកសាបជារៀងរាល់ឆ្នាំ ដែលធ្វើឱ្យខូចខាតដំណាំស្រូវ របស់កសិករ។

បន្ថែមពីលើនេះទៅទៀត ទ្វារទំនប់វារីអគ្គិសនី ក៏មានសភាពចាស់ទ្រុឌទ្រោម និងបង្ករអោយទឹកប្រៃ ជ្រៀបចូលទៅក្នុងស្រែផងដែរ៕ ប្រភព៖ A24

×