ហាងកាត់សក់មួយមានឈ្មោះថា “Loc Thien Y Beauty Salon” ស្ថិតនៅសង្កាត់លេខ១ ក្នុងទីក្រុងហូជីមិញ ប្រទេសវៀតណាម កំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង និងមានភ្ញៀវចូលមកកាត់ពេញៗក្នុង១ថ្ងៃៗ ដោយសារតែមាននារីវ័យៗក្មេងស្លៀកសិចស៊ីដ៏ស្រស់ៗស្អាតចាំបម្រើ ។
ក្នុងអំឡុងពេលរង់ចាំកាត់សក់, អតិថិជនអាចជ្រើសរើសនារីក្មេងៗដែលខ្លួនពេញចិត្ត ដើម្បីមកផ្តល់សេវាកម្មឲ្យ ។ បន្ទាប់មក នារីដែលត្រូវជ្រើសរើសនឹងនាំយកកន្សែងក្តៅឧណ្ហៗ ជូតសព្វលើផ្ទៃមុខរបស់អ្នក និងកក់សក់ ច្របាច់ដៃជើងយ៉ាងត្រជាក់ចិត្ត ។ បន្ថែមលើការកាត់សក់ទៀតនោះ អតិថិជនក៏ត្រូវបានផ្តល់ជូននូវសេវាម៉ាស្សា និងស្ប៉ាផងដែរ ។
សូមបញ្ជាក់ថា ហាងកាត់នេះ មិនមែនទទួលតែសំរាប់ប្រុសៗនោះនោះ គឺអតិថិជនស្រីៗក៏អាចមកទទួលយកសេវាកម្មពិសេសៗរបស់ហាងបានផងដែរ ៕
ប្រិយមិត្តទស្សនារូបភាព និងវីដេអូ