ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងឌីប៊ីឌី បានកើនឡើង ១០រៀល ក្នុងមួយហ៊ុននាថ្ងៃចន្ទដើមសប្តាហ៍នេះ ខណៈភាគហ៊ុនដែលនៅសល់ទាំងប៉ុន្មានមានការធ្លាក់ចុះ ឬរក្សាថ្លៃថេរដដែល។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ និងភាគហ៊ុន អេស៊ីលីដា មានការធ្លាក់ចុះខ្ពស់ជាងគេចំនួន ២២០រៀល និង ២០០រៀល មកបិទត្រឹមថ្លៃ ១៣.១៨០រៀល និង ១០.២០០រៀលរៀងគ្នា។
តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៤៦៩,៧៦លានរៀល ទោះបីជាសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា មានការធ្លាក់ចុះ ១,៥០ភាគរយ មកត្រឹម ៤៦០,២៤ពិន្ទុក៏ដោយ៕