Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អភិបាលរដ្ឋ Kentucky ៖ ចំនួនមនុស្សស្លាប់កើនលើស១០០នាក់ ដោយសារតែព្យុះកំបុតត្បូង

អភិបាលខេត្តមួយរូបបានឱ្យដឹងថា ចំនួនអ្នកស្លាប់ដោយសារខ្យល់ព្យុះកំបុតត្បូងដ៏ខ្លាំងក្លាដែលបានបំផ្លិចបំផ្លាញទីក្រុងនានាក្នុងរដ្ឋ Kentucky សហរដ្ឋអាមេរិក អាចនឹងកើនឡើងលើស១០០ នាក់។ ខណៈក្តីសង្ឃឹមនៃការស្វែងរកអ្នកនៅរស់រានមានជីវិតហាក់ធ្លាក់ចុះជាខ្លាំង។

លោក Andy Beshear អភិបាលរដ្ឋ Kentucky បាននិយាយថា នេះគឺជាហេតុការណ៍ព្យុះកំបុតត្បូងដ៏បំផ្លិចបំផ្លាញធំបំផុតនៅក្នុងប្រវត្តិសាស្ត្ររបស់រដ្ឋ Kentucky ដោយមានអ្នកស្លាប់យ៉ាងតិច 80 នាក់។ក្នុងនោះ មនុស្សចំនួន១៤នាក់ស្លាប់បន្ថែមទៀត ត្រូវបានរាយការណ៍នៅក្នុងរដ្ឋចំនួន៤ ផ្សេងទៀត។

ទន្ទឹមនេះ ប្រធានាធិបតីអាមេរិកលោកចូ​ បៃដិនបានប្រកាសអំពីគ្រោះមហន្តរាយដ៏ធំមួយនៅក្នុងរដ្ឋ Kentucky ហើយបានបញ្ជាឱ្យផ្តល់ជំនួយសហព័ន្ធដល់តំបន់ដែលរងគ្រោះខ្លាំងបំផុត។ ក្រៅពីនេះ បុគ្គលិកជួយសង្គ្រោះបានបន្តរុករកកំទេចកំទីអ្នកនៅដែលមានជីវិតរស់ ខណៈដែលក្រុមជួយសង្គ្រោះនេះក៏បានចែកចាយទឹក និងម៉ាស៊ីនភ្លើងដល់ប្រជាពលរដ្ឋប្រើប្រាស់ផងដែរ។ បន្ថែមពីនេះ សមាជិកក្រុមជួយសង្គ្រោះ​ជាតិ​ជាង​៣០០​នាក់ ​បានបន្តរើកំទេចកំទីចេញពីទៅ​ផ្ទះ​មួយ​ទៅ​ផ្ទះ​មួយ។

អភិបាលក្រុងខាងដើម បានបញ្ជាក់នៅក្នុងដំណើរត្រួតពិនិត្យ​នៅទីក្រុង Mayfield ដែលជាតំបន់រងគ្រោះខ្លាំងបំផុតមួយថា ៖«យើងនៅតែសង្ឃឹម ហើយយើងត្រូវឆ្ពោះទៅមុខសម្រាប់អព្ភូតហេតុមួយចំនួន ដើម្បីស្វែងរកមនុស្សបន្ថែមទៀត។»ទោះ​ជា​យ៉ាងនេះក្តី គេមិនបានរកឃើញអ្នករស់រាន​មានជីវិតនោះទេ​ចាប់​តាំង​ពី​ព្រឹក​ថ្ងៃ​សៅរ៍​មក។

លោក Beshear បានបន្តថា ខ្យល់ព្យុះកំបុតត្បូងនេះបានបំផ្លាញកន្លែងទាំងអស់ប្រមាណ ២៧៧ម៉ាយរឺស្មើ ៣៦៥គីឡូម៉ែត្រ ខណៈមនុស្ស​រាប់​ពាន់​នាក់​ត្រូវបានបាត់បង់​ផ្ទះ​សម្បែង​ បើ​ទោះ​ជា​ចំនួន​ពិត​ប្រាកដ​នៅ​មិន​ទាន់​ដឹង​ច្បាស់​ក៏​ដោយ។កាលពីមុន ខ្យល់ព្យុះកំបុតត្បូងដែលវែងបំផុតបានធ្វើដំណើរក្នុងសហរដ្ឋអាមេរិក គឺរយៈប្រវែង២១៩ម៉ាយក្នុងរដ្ឋ Missouri កាលខែមីនា ឆ្នាំ ១៩២៥ ដែលបានឆក់យកជីវិតមនុស្សចំនួន៦៩៥នាក់។ ក្នុងហេតុការណ៍ធំៗបែបនេះ គឺកើតមានឡើងនៅក្រោយខែនិទាឃរដូវ និងរដូវក្តៅ ព្រោះរដូវពីរនេះ កម្រកើតមានណាស់៕ ប្រភព៖ A24 NEWS

×