កូរ៉េខាងជើង កូរ៉េខាងត្បូង សហរដ្ឋអាមេរិក និងចិនបានព្រមព្រៀងគ្នា ជាគោលការណ៍ដើម្បីបញ្ចប់ជាផ្លូវការនូវសង្គ្រាមកូរ៉េ ដែលជាការបញ្ចប់ប្រកបដោយប្រសិទ្ធភាពជាមួយនឹងបទឈប់បាញ់នាឆ្នាំ១៩៥៣។ ប៉ុន្តែ យើងមិនអាចអង្គុយ ដើម្បីពិភាក្សាឬចរចាលើសេចក្តីប្រកាសនោះទេ ដោយសារតែការទាមទាររបស់កូរ៉េខាងជើង។ នេះបើយោងតាមប្រធានាធិបតីកូរ៉េខាងត្បូងលោកមូជេអ៊ីន ដែលបានថ្លែងកាលពីថ្ងៃចន្ទក្នុងអំឡុងដំណើរទស្សនកិច្ចទៅកាន់ប្រទេសអូស្ត្រាលី។ លោកបានថ្លែងថា«យើងសង្ឃឹមថា កិច្ចពិភាក្សានេះនឹងត្រូវបានផ្តួចផ្តើមឡើង»។
មែនទែនទៅ ទីក្រុងព្យុងយ៉ាង ចង់ឱ្យសហរដ្ឋអាមេរិកទម្លាក់ចោលនូវអ្វីដែលខ្លួនហៅថា គោលនយោបាយអរិភាព(មិនស្មោះត្រង់) របស់អាមេរិកចំពោះខ្លួន។ ជាក់ស្តែងអរិយភាពត្រង់ចំណុនេះ កូរ៉េខាងជើងចង់សំដៅថា ភាពគ្មានការគោរពពាក្យសច្ចៈនូវវត្តមានកងកម្លាំងអាមេរិកក្នុងប្រទេសកូរ៉េខាងត្បូង សមយុទ្ធរួមគ្នារវាងសហរដ្ឋអាមេរិក និងកូរ៉េខាងត្បូង និងការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកលើមកកូរ៉េខាងជើង ក្នុងគោលបំណងដើម្បីបញ្ឈប់ការបង្កើតអាវុធនុយក្លេអ៊ែររបស់ខ្លួន។
ក្នុងនោះ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានប្រាប់សារព័ត៌មានAxiosថា មន្ត្រីសហរដ្ឋអាមេរិក ត្រៀមខ្លួនដើម្បីជួបពិភាក្សាដោយគ្មានលក្ខខណ្ឌជាមុនហើយ យើងសង្ឃឹមថា ទីក្រុងព្យុងយ៉ាងនឹងឆ្លើយតបជាវិជ្ជមានចំពោះការបញ្ជាក់របស់យើងបែបនេះ។ សម្រាប់លោកម៉ូនវិញបានអះអាងថា ការប្រកាសបញ្ចប់សង្គ្រាមដោយខ្លួនឯង មិនមែនជាគោលដៅចុងក្រោយនោះទេ ប៉ុន្តែត្រូវរៀបរាប់ជំនួសវិញថា ជាជំហានសំខាន់ឆ្ពោះទៅរកការរំសាយអាវុធនុយក្លេអ៊ែរ និងសន្តិភាពនៅលើឧបទ្វីបកូរ៉េ។
សារព័ត៌មាន BBC ពីទីក្រុងសេអ៊ូល អ្នកស្រី Laura Bicker បានសរសេរថា លោកម៉ូន នឹងចាកចេញពីតំណែងនាខែមីនាឆ្នាំ២០២២ខាងមុខ បន្ទាប់ពីបានអង្វរប្រទេសពាក់ព័ន្ធអស់រយៈពេលប្រាំឆ្នាំ ដើម្បីនាំមកនូវសន្តិភាពអចិន្ត្រៃយ៍ដល់ឧបទ្វីបកូរ៉េ។ លោកស្រីបន្ថែមថា ការបញ្ចប់សង្គ្រាមជាផ្លូវការគឺជា ក្តីសង្ឃឹមចុងក្រោយ របស់ម៉ូន។ ប៉ុន្តែទាំងសហរដ្ឋអាមេរិក និងកូរ៉េខាងជើងហាក់ដូចជាសាទរ ឬសុទិដ្ឋិនិយមចំពោះគំនិតដូចលោក។
លោកស្រី Bicker កត់សម្គាល់ថា មានបញ្ហាធំជាងនេះសម្រាប់ប្រធានាធិបតីកូរ៉េខាងត្បូងគឺលោកម៉ូន ដោយកូរ៉េខាងត្បូងមិនបានចុះហត្ថលេខាលើបទឈប់បាញ់នោះទេ។ សម្រាប់កិច្ចព្រមព្រៀងបញ្ចប់សង្រ្គាមនេះមិនមែនជាអំណោយរបស់លោកម៉ូន ដើម្បីចងក្រងទៅជាសៀវភៅប្រវត្តិសាស្រ្តទេ។ ផ្ទុយទៅវិញ លោកអាចបន្តព្យាយាមនាំភាគីទាំងអស់មកតុចរចា៕ ប្រភព៖ The week News