Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សិង្ហបុរីថា វ៉ាក់សាំងចិន Sinovac មានប្រព័ន្ធការពារខ្សោយចំពោះការទប់ទល់ជាមួយមេរោគកូវីដ១៩កម្រិតធ្ងន់ធ្ងរ

បើតាមការសិក្សាមួយនៅក្នុងប្រទេសសិង្ហបុរី គេបានរកឃើញថាអ្នកដែលបានចាក់វ៉ាក់សាំងចិនប្រភេទ Sinovac-CoronaVac COVID-19 ចំនួនពីរដូស មានសមត្ថភាពការពារទាបបំផុតដើម្បីប្រឆាំងជាមួយនឹងជំងឺធ្ងន់ធ្ងររបស់មេរោគបំប្លែងខ្លួនថ្មីប្រភេទ«ដែលតា» បើធៀបជាមួយអ្នកដែលបានចាក់វ៉ាក់សាំងប្រភេទ mRNA ចំនួនពីរដូស។

នេះ​បើ​តាម​ការ​សិក្សា​ថ្មី​មួយ​របស់​មជ្ឈមណ្ឌល​ជាតិ​សម្រាប់​ជំងឺ​ឆ្លង (NCID) និង​ក្រសួង​សុខាភិបាល (MOH) ដែល​ផ្អែក​លើ​ទិន្នន័យ​ក្នុង​ស្រុក ក្រោយធ្វើតេស្ត​លើ​មនុស្សចំនួន ១,២៥ លាន​នាក់។​​ NCID និង MOH បានបញ្ជាក់នៅក្នុងសេចក្តីប្រកាសព័ត៌មានរបស់កាលពីថ្ងៃពុធកន្លងទៅថា ប្រសិទ្ធភាពនៃវ៉ាក់សាំងចិនប្រភេទ Sinovac ចំនួនពីរដូសគឺមានសមត្ថភាពចំនួន៦០ភាគរយប្រឆាំងនឹងជំងឺធ្ងន់ធ្ងរ។

ចំនួននេះ គឺទាបជាងវ៉ាក់សាំងប្រភេទ Pfizer-BioNTech/Comirnaty ដែលមានប្រសិទ្ធភាព 90 ភាគរយ និងសម្រាប់វ៉ាក់សាំងប្រភេទModerna មានប្រសិទ្ធភាព៩៧ភាគរយ។ ជាក់ស្តែង កាលពីខែតុលាក្រសួងសុខាភិបាលសិង្ហបុរីបានបញ្ជាក់ថា វ៉ាក់សាំងប្រភេទ Sinovac នឹងត្រូវបានបញ្ចូលក្នុងកម្មវិធីចាក់វ៉ាក់សាំងជាតិរបស់ប្រទេសសិង្ហបុរីជារបបបីដូស។

ក្នុងនោះ ចាប់ពីថ្ងៃទី០១ ខែមករា មានតែអ្នកដែលទទួលបានវ៉ាក់សាំងប្រភេទ Sinovac ឬ Sinopharm ចំនួនបីដងប៉ុណ្ណោះ នឹងត្រូវបានចាត់ទុកថា បានចាក់វ៉ាក់សាំងពេញលេញ។ បើតាមតួលេខចេញពីស្ទង់មតិ ភាគច្រើននៃប្រជាជនសិង្ហបុរីចំនួន៧៣.៧ ភាគរយបានចាក់វ៉ាក់សាំងប្រភេទ Pfizer-BioNTech / Comirnaty ខណៈពលរដ្ឋចំនួន២៣.៩ ភាគរយបានទទួលការចាក់វ៉ាក់សាំងប្រភេទ Moderna និងចំនួន២.៤ ភាគរយបានចាក់វ៉ាក់សាំងប្រភេទ Sinovac៕ CNA

×