ភាគហ៊ុនកំពង់ផែស្វយ័តភ្នំពេញ (PPAP) កើនឡើង១២០រៀល ខណៈដែល ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ធ្លាក់ចុះ ២០០រៀល។
ក្រៅពីភាគហ៊ុនទាំងពីរនេះ ផេសថិក (PEPC) និង ភាគហ៊ុន ឌីប៊ីឌី (DBDE) ក៏បានកើនឡើងបន្តិចបន្តួចចំនួន ៣០ និង ១០រៀល ឡើងដល់ ថ្លៃខ្ពស់បំផុត ៧នៃថ្ងៃជួញដូរ និង ថ្លៃខ្ពស់បំផុត ៥០ថ្ងៃនៃថ្ងៃជួញដូររៀងគ្នាផងដែរ។
ផ្ទុយមកវិញ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) និង តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) បានធ្លាក់ចុះថ្លៃ ២០និង ១០រៀល។ ហ្ក្រេនធ្វីន (GTI) និង អេស៊ីលីដា (ABC) វិញបានរក្សាថ្លៃថេរដដែល។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោល និងកំណើន រួមបញ្ជូលគ្នាមានចំនួន ៤២៧,០៥ លានរៀល ខណៈដែលសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានធ្លាក់ចុះមកត្រឹម ៤៥៨,៩១ពិន្ទុ ដោយបាត់បង់ ០,២១ភាគរយ៕