Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ក៏បានកើនឡើង ០,៧៧ភាគរយ មកបិទនៅ ៤៦២,៤៦ ពិន្ទុកាលពីថ្ងៃម្សិលមិញ

ភាគហ៊ុនជាច្រើនបានកើនឡើងគួរឲ្យកត់សម្គាល់ ដោយភាគហ៊ុន កំពង់ផែស្វយ័តភ្នំពេញ (PPAP) កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) និង ភាគហ៊ុនអេស៊ីលីដា (ABC) បានកើនឡើងចំនួន ៣០០រៀល ១៤០រៀល និង ៨០រៀលក្នុងមួយហ៊ុនរៀងគ្នា។

ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ក៏បានឡើងថ្លៃបន្តិចបន្តួចផងដែរ ចំនួន២០រៀល។ មានតែភាគហ៊ុនផេសថិក (PEPC) តែមួយគត់ដែលបានធ្លាក់ចុះចំនួន ១០រៀលក្នុងមួយហ៊ុន។ ភាគហ៊ុន ហ្ក្រេនធ្វីន (GTI) ភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) និងភាគហ៊ុន ឌីប៊ីឌី (DBDE) វិញបានរក្សាថ្លៃថេរដដែលនាថ្ងៃព្រហស្បត៍ម្សិលមិញ។

ជាលទ្ធផលនៃការកើនឡើងថ្លៃភាគហ៊ុននៅលើទីផ្សារគោល សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា ក៏បានកើនឡើង ០,៧៧ភាគរយ មកបិទនៅ ៤៦២,៤៦ ពិន្ទុ។ យ៉ាងណាមិញ តម្លៃជួញដូរសរុបនៅលើទីផ្សារគោលបានធ្លាក់ចុះមកនៅត្រឹម ១៤៣,០៦លានរៀលប៉ុណ្ណោះ៕

×