Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលនិងកំណើនរួមគ្នាមានចំនួន ១៣៨.២៤លានរៀលកាលពីចុងសប្តាហ៍កន្លងទៅនេះ

នៅពេលផ្សារហ៊ុនបិទកាលពីចុងសប្តាហ៍កន្លងទៅនេះ ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ បានកើនឡើង ១២០រៀល នៅថ្ងៃនេះមកបិទនៅថ្លៃ ៦.៩០០ រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ មានកំណើនខ្ពស់បន្ទាប់ចំនួន ៨០រៀល ហើយតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ វិញកើនឡើង ១០រៀល។

ចំណែក ភាគហ៊ុនអេស៊ីលីដា និង ភាគហ៊ុន ឌីប៊ីឌី បានធ្លាក់ចុះ៤០រៀលនិង ១០រៀលរៀងគ្នា។ ភាគហ៊ុនទាំងឡាយដែលនៅសល់បានរក្សាថ្លៃថេរដដែលនៅពេលផ្សារបិទ។

តម្លៃជួញដូរសរុបរបស់ទីផ្សារទាំងពីររួមគ្នាមានចំនួន ១៣៨.២៤លានរៀល ខណៈដែលសន្ទស្សន៍ផ្សារមូលបត្រកម្ពុជា បានកើនឡើងបន្តិចចំនួន ០,០៤ពិន្ទុ ឬ០,០១ភាគរយ ដល់ ៤៦២,៥០ពិន្ទុ៕

×