Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អាល្លឺម៉ង់រឹតបន្តឹងការធ្វើដំណើរកាន់តែខ្លាំងទៅលើចក្រភពអង់គ្លេស ជុំវិញករណីមេរោគកូវីដ១៩

ប្រទេសអាល្លឺម៉ង់កំពុងរឹតបន្តឹងកាន់តែខ្លាំងឡើងចំពោះការធ្វើដំណើររបស់អ្នកដំណើរដែលមកពីចក្រភពអង់គ្លេស។ ការរឹតបន្តឹងនេះ គឺដើម្បីឆ្លើយតបទៅនឹងការរីករាលដាលយ៉ាងឆាប់រហ័សនៃមេរោគកូវីដ១៩បំប្លែងខ្លួនថ្មីប្រភេទ«អូមីក្រុង»micron នៅចក្រភពអង់គ្លេសផ្ទាល់។

បើតាម មជ្ឈមណ្ឌលគ្រប់គ្រងជំងឺជាតិរបស់ប្រទេសអាល្លឺម៉ង គឺវិទ្យាស្ថាន Robert Koch បានបញ្ចូលចក្រភពអង់គ្លេសទៅក្នុងបញ្ជីនៃ«តំបន់បំរែបំរួលស្ថានភាពឆ្លងនៃមេរោគកូវីដ១៩» របស់ខ្លួន កាលពីល្ងាចថ្ងៃសៅរ៍។  នេះបានន័យថា អ្នកណាម្នាក់ដែលធ្វើដំណើរមកពីចក្រភពអង់គ្លេសទៅកាន់ប្រទេសអាល្លឺម៉ង់​ត្រូវតែធ្វើចត្តាឡីស័ក្តរយៈពេល ១៤ ថ្ងៃ ដោយមិនគិតពីអ្នកចាក់វ៉ាក់សាំងបង្ការនោះទេ។

ការរឹតបន្តឹងថ្មីដែលបានចូលជាធរមាននៅពាក់កណ្តាលអធ្រាត្រថ្ងៃអាទិត្យ កើតឡើងនៅពេលដែលចក្រភពអង់គ្លេសរាយការណ៍អំពីចំនួនខ្ពស់នៃករណីឆ្លងវីរុសប្រភេទថ្មី«អូមីក្រុង»។ដោយឡែកកាលពីថ្ងៃសៅរ៍កន្លងទៅ ប្រទេសនេះបានរកឃើញករណីថ្មីចំនួន ៩០,៤១៨ ។ បន្ថែមពីនេះ ចក្រភពអង់គ្លេសចូលរួមជាមួយប្រទេសអាហ្រ្វិកចំនួនប្រាំបី រួមទាំងអាហ្រ្វិកខាងត្បូងត្រូវបានដាក់ចូលទៅក្នុងបញ្ជីនៃ«តំបន់បំរែបំរួលមេរោគឆ្លងខ្លាំង» របស់ប្រទេសអាល្លឺម៉ង់។

ដោយឡែក ចាប់ផ្តើមពីថ្ងៃអាទិត្យ ប្រទេសបារាំង និងដាណឺម៉ាកត្រូវបានគេចាត់ទុកថាជា «តំបន់ដែលមានហានិភ័យខ្ពស់» ផងដែរដែលនេះមានន័យថា អ្នកដែលមិនបានចាក់វ៉ាក់សាំង ឬជាសះស្បើយពីមេរោគត្រូវតែធ្វើចត្តាឡីស័ក្តរយៈពេល១០ថ្ងៃ។ ហើយប្រទេសជាច្រើន រួមទាំងប្រទេសជិតខាងផ្ទាល់របស់អាល្លឺម៉ង់ស្ទើរតែទាំងអស់ ឥឡូវនេះត្រូវដាក់បញ្ចូលទៅក្នុងបញ្ជីប្រភេទនេះផងដែរ៕ ប្រភព៖ រ៉យទ័រ

×