Thursday, October 24, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជាពិភាក្សាអំពីការដាក់ទណ្ឌកម្មរបស់សហរដ្ឋអាមេរិកមកលើប្រទេសរបស់លោក

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយទីភ្នាក់ងារសារព័ត៌មាន A24 នៅទីក្រុងភ្នំពេញ អ្នកនាំពាក្យរាជរដ្ឋាភិបាលកម្ពុជា លោក ផៃ ស៊ីផាន បានជជែកអំពី កិច្ចខិតខំប្រឹងប្រែងគោរពសិទ្ធិមនុស្សនៅកម្ពុជា។

លោកបានអំពាវនាវឱ្យសហរដ្ឋអាមេរិកផ្តល់ការបំភ្លឺអំពី បម្រាម ឬ ទណ្ឌកម្មថ្មី ដែលអាមេរិកបានដាក់មកលើប្រទេសកម្ពុជាកាលពីមួយសប្តាហ៍មុន ដែលរួមមានបម្រាមលក់អាវុធអោយកម្ពុជា និងការរឹតបន្តឹងការនាំចេញថ្មី។

លោក ផៃ ស៊ីផាន ក៏បានបដិសេធអំពីការផ្តល់ មូលដ្ឋានទ័ពជើងទឹក អោយទៅកងទ័ពចិនផងដែរ ដោយលោកអះអាងថា គ្មានកងទព័ជើង ទឹកចិននៅ កំពង់ផែររាមនោះទេ លើកលែងតែកម្មករចិន ដែលគ្រប់គ្រងការ សាងសង់កំពង់ផែរទឹកជ្រៅ នោះប៉ុណ្ណោះ។

លោក ផៃ ស៊ីផានបន្តថា៖«វាគឺជារឿងនយោបាយដូចដែលពួកគេ (សហរដ្ឋអាមេរិក) បានចោទប្រកាន់មកលើប្រទេសកម្ពុជា ដែលអនុញ្ញាតឲ្យមានយោធាចិនសាងសង់ផែសមុទ្រទឹកជ្រៅដូចដែលគេបានហៅថា មូលដ្ឋានទ័ពរាម។ ខ្ញុំបាននាំក្រុមអ្នកយកព័ត៌មានជាង១០០នាក់ និងភ្នាក់ងារអ្នកសារព័ត៌មានអន្តរជាតិ ទៅពិនិត្យមើលមូលដ្ឋានទ័ពរាម ហើយយើងបានអនុញ្ញាឲ្យអ្នកទាំងអស់គ្នាពិនិត្យទីកន្លែងនោះ ហើយអ្នករាល់គ្នាបានឃើញថា យើងមិនមានជនជាតិចិននៅទីនោះដែរ»។

លោកបានបន្តថា៖«​ខ្ញុំ​សូម​លើក​ឡើង​ពី​បញ្ហា​សិទ្ធិមនុស្ស​ដែល​អាមេរិក​ចោទ​កម្ពុជា ហើយ​ថា​កម្ពុជា​មិន​គោរព​សិទ្ធិមនុស្ស។ យើងយល់អំពីសិទ្ធិមនុស្ស ដូចជាមូលដ្ឋានគ្រឹះនៃប្រជាជនដែលជឿ និងយកចិត្តទុកដាក់លើសិទ្ធិមនុស្ស ដូច្នេះមនុស្សទាំងនោះត្រូវយកចិត្តទុកដាក់លើការទទួលខុសត្រូវ នេះជាច្បាប់។ រដ្ឋធម្មនុញ្ញរបស់យើងចែងថា មនុស្សគ្រប់រូបមានសិទ្ធិ ប៉ុន្តែយើងមិនគួររំលោភសិទ្ធិអ្នកដទៃឡើយ។»៕ ប្រភព៖ A24

×