Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូររបស់ទីផ្សារគោលនៃផ្សារមូលបត្រកម្ពុជាមានចំនួន ២៧៨,០៧លានរៀលកាលពីថ្ងៃចន្ទ

សន្ទស្សន៍ផ្សារមូលបត្រកម្ពុជាបានធ្លាក់ចុះជាថ្មីម្តងទៀតកាលពីថ្ងៃចន្ទ មកត្រឹម ៤៦១.៤៣ ពិន្ទុ ដោយបានបាត់បង់ ០,២៣ភាគរយ បើប្រៀបធៀបនឹងថ្ងៃសុក្រសប្តាហ៍មុន ហើយភាគហ៊ុនចំនួនបួននៅលើទីផ្សារគោលមានការធ្លាក់ចុះ។

ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ បាននាំមុខការធ្លាក់ចុះសម្រាប់ថ្ងៃចន្ទម្សិលមិញនេះចំនួន ២២០រៀល មកនៅត្រឹម ១៤.៦៨០រៀលក្នុងមួយហ៊ុន។ ភាគហ៊ុនហ្ក្រេនធ្វីន អេស៊ីលីដា និង ផេសថិក វិញបានធ្លាក់ចុះផងដែរ ចន្លោះពី ២០ ទៅ ៤០រៀលក្នុងមួយហ៊ុន។

ភាគហ៊ុន រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និង កំពង់ផែស្វយ័តក្រុងព្រះសីហនុ បានរក្សាថ្លៃថេរដដែល។ តម្លៃជួញដូររបស់ទីផ្សារគោលមានចំនួន ២៧៨,០៧លានរៀល។ ភាគហ៊ុន ឌីប៊ីឌី នៅលើទីផ្សារកំណើនបានបិទត្រឹមថ្លៃ ២.២៧០រៀលក្នុងមួយហ៊ុន ពោលគឺថយចុះ២០រៀល៕

×