Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៣០៨,១៥ លានរៀល និងទីផ្សារកំណើនវិញមានចំនួន ១២,៥៧លានរៀល

ថ្លៃភាគហ៊ុនមានការប្រែប្រួលបន្តិចបន្តួចនៅថ្ងៃអង្គារម្សិលមិញ​នេះ​ លើកលែងតែភាគហ៊ុន តំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ មួយគត់ដែលបានកើនឡើង ៩០រៀល មកបិទនៅថ្លៃ ២.០៩០ រៀលក្នុងមួយហ៊ុន។

ភាគហ៊ុនបីបានធ្លាក់ចុះចន្លោះពី ២០ទៅ៤០រៀលក្នុងមួយហ៊ុន ដែលភាគហ៊ុនទាំងនោះគឺ កំពង់ផែស្វយ័តក្រុងភ្នំពេញ អេស៊ីលិដា និងផេសថិក។

ទន្ទឹមនេះ រដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ ហ្ក្រេនធ្វីន និងកំពង់ផែស្វយ័តក្រុងព្រះសីហនុ និង ឌីប៊ីឌី បានរក្សាថ្លៃដដែល។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលមានចំនួន ៣០៨,១៥ លានរៀល ហើយទីផ្សារកំណើនវិញមានចំនួន ១២,៥៧លានរៀល។ សន្ទស្សន៍ផ្សារមូលបត្របានបិទត្រឹម ៤៦១,០៦ ពិន្ទុ ដោយមានការធ្លាក់ចុះបន្តិចបន្តួចប្រមាណ ០,០៨ភាគរយ៕

×