សន្ទស្សន៍ផ្សារមូលបត្រកម្ពុជា(CSX) បានងើបឡើងវិញកាលពីពេលផ្សារបិទនៅថ្ងៃសុក្រចុងសប្តាហ៍មុននេះ ចំនួន ០,១១ភាគរយ ដល់ ៤៦២,៩០ពិន្ទុ។
ភាគហ៊ុនកំពង់ផែស្វយ័តក្រុងព្រះសីហនុ( PAS) ភាគហ៊ុនរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ (PWSA) ភាគហ៊ុន ឌីប៊ីឌី (DBDE) និង ភាគហ៊ុនផេសថិក (PEPC) បានកើនឡើង ៦០, ៤០, ២០ និង ១០រៀលរៀងគ្នា។ យ៉ាងណាមិញ ភាគហ៊ុនកំពង់ផែស្វយ័តក្រុងភ្នំពេញ (PPAP) និងភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ (PPSP) វិញបានធ្លាក់ចុះ ៤០ និង ១០រៀលរៀងគ្នាក្នុងមួយហ៊ុន។
គួរឲ្យកត់សម្គាល់ផងដែរថា ប្រមាណ ៩៨,២៥ភាគរយ នៃតម្លៃជួញដូររបស់កំពង់ផែស្វយ័តក្រុងភ្នំពេញ គឺបានមកពី វិធីសាស្រ្តជួញដូរតាមការចរចាតែមួយប៉ុណ្ណោះ។ ភាគហ៊ុនហ្ក្រេនធ្វីន មិនមានការប្រែប្រួលថ្លៃភាគហ៊ុនឡើយ។ តម្លៃជួញដូរសរុបរបស់ទីផ្សារគោលបានកើនឡើងដល់ ៥៣៣លានរៀល៕