Friday, November 29, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

ចុងសប្តាហ៍នៃបុណ្យគ្រីស្មាស់នេះ មានភ្ញៀវទេសចរផ្ទៃក្នុងចេញដើរកម្សាន្ត ជាង២៥ ម៉ឺននាក់

ភ្នំពេញ៖ ក្រសួងទេសចរណ៍បង្ហាញថា ក្នុងរយៈពេល២ថ្ងៃ ចុងសប្តាហ៍កន្លងទៅនេះ ពោលគឺថ្ងៃទី២៥-២៦ ខែធ្នូ ឆ្នាំ២០២១ នៃបុណ្យគ្រីស្មាស់ មានភ្ញៀវចេញដើរកម្សាន្ត តាមរមណីយដ្ឋាននានាសរុបចំនួន ២៥៣ ៦២១ នាក់ ក្នុងនោះភ្ញៀវជាតិ ២៤២ ៩៨៦នាក់ និងភ្ញៀវបរទេសផ្ទៃក្នុង ១០ ៦៣៥ នាក់។

ក្រសួងទេសចរណ៍បានឲ្យដឹងថា ចំនួនភ្ញៀវទេសចរដើរកម្សាន្តនេះ មានការកើនឡើងប្រមាណជា ២៤.៧% បើធៀបនឹងចុងសប្តាហ៍កន្លងទៅ។ គោលដៅទេសចរណ៍សំខាន់ៗ រួមមាន៖ រាជធានីភ្នំពេញ ៥៥ ០៨៤ នាក់,  ខេត្តព្រះសីហនុ ៤៥ ៨៤៣ នាក់, ខេត្តសៀមរាប ២៥ ៣៩០ នាក់, ខេត្តពោធិ៍សាត់ ២៣ ៥៩៧ នាក់, ខេត្តកំពត ២១ ៥៨៩ នាក់, ខេត្តបាត់ដំបង ១៣ ៩៥៤ នាក់ និងខេត្តមណ្ឌលគិរី ១១ ៦៨០ នាក់។

រដ្ឋមន្រ្តីក្រសួងទេសចរណ៍ ឯកឧត្តម ថោង ខុន បានបញ្ជាក់ថា វិស័យឯកជន និងប្រតិបត្តិករទេសចរណ៍ បានទាញយកឱកាសនៃការប្រារព្វបុណ្យណូអែល ឬគ្រីស្មាស់ ដើម្បីទាក់ទាញភ្ញៀវទេសចរ តាមរយៈការរៀបចំតុបតែងលម្អមូលដ្ឋានអាជីវកម្មរបស់ខ្លួន ក៏ដូចជាបង្កើតកម្មវិធី Promotion ផ្សេងៗ។

ក្រសួងទេសចរណ៍ ក៏ដូចជាមន្ទីរទេសចរណ៍នានា បានបន្តក្រើនរំលឹកដល់ប្រតិបត្តិករទេសចរណ៍ វិស័យឯកជន និងភ្ញៀវទេសចរនានា សូមចូលរួមអនុវត្តឲ្យបាននូវវិធានសុវត្ថិភាពទេសចរណ៍ និង SOP ដើម្បីចូលរួមទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩។

គួរបញ្ជាក់ថា សម្រាប់ឆ្លងឆ្នាំសាកលនាចុងសប្តាហ៍ក្រោយនេះ អត្រាការកក់បន្ទប់ស្នាក់ នៅមានកម្រិតខ្ពស់នៅតាមខេត្តសំខាន់ៗ ដូចជាកែប កំពត និងមណ្ឌលគិរី ដែលបន្ទប់ស្នាក់នៅជាង ៨០% ត្រូវបានភ្ញៀវកក់រួចស្រេចរហូតមកដល់ពេលនេះ ខណៈដែលគោលដៅខេត្តព្រះសីហនុ កោះកុង សៀមរាប បាត់ដំបង និងរតនគិរី ក៏មានការកក់បន្ទប់ស្នាក់នៅមានអត្រាខ្ពស់គួរឱ្យគត់សំគាល់៕

×