នេះគឺជាខណៈពេលដ៏រន្ធត់ខ្លាំងណាស់ នៅពេលដែលបានឃើញទិដ្ឋភាពបាក់ស្រុតដីច្រាំងស្ទឹង បណ្តាលឲ្យផ្ទះប្រជាពលរដ្ឋ ៣ ខ្នង ត្រូវបាក់ស្រុតចូលក្នុងទឹកស្តែងៗតែម្តង។
ហេតុការណ៍ខាងលើនេះ ត្រូវបានដឹងថា បានកើតឡើងនៅភូមិល្វាកោង ឃុំកំពុងប្រាំង ស្រុកពារាំង ខេត្តព្រៃវែង កាលពីថ្ងៃទី២៥ ខែធ្នូ ឆ្នាំ២០២១។
ជុំវិញករណីនេះផងដែរមហាជនភាគច្រើន បានចោទប្រកាន់ផ្តោតសំខាន់ទៅលើរឿងបូមខ្សាច់ ទើបបណ្តាលឲ្យបាក់ស្រុតដីស្ទឹង ទន្លេ បែបនេះ។ រីឯអ្នកខ្លះទៀត ក៏បានស្តីបន្ទោសឲ្យថា មកពីសង់ផ្ទះជាប់មាត់ទន្លេពេក ដោយមិនគិតពីហានិភ័យ។
តែទោះយ៉ាងណា ការសង់ផ្ទះរបស់ប្រជាពលរដ្ឋ នៅតាមបណ្តោយដងស្ទឹង ទន្លេ បើតាមដឹង គឺមិនមែនទើបតែកើតឡើងទេ ពោលគឺបានកើតឡើងជាយូរយារណាស់ហើយៗ ក៏កម្រឮមានករណីបែបនេះកើតឡើងនោះដែរ ប៉ុន្តែ អាចដោយសារការប្រែរបស់ធម្មជាតិមួយរយៈប៉ុន្មានឆ្នាំចុងក្រោយនេះ ទើបបណ្តាលឲ្យកើតមានកើតហេតុការណ៍នេះឡើងតែម្តង៕ រក្សាសិទ្ធិដោយ៖ លឹម ហុង