Saturday, December 21, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

សមត្ថកិច្ច​កម្ពុជា​កំពុង​ទំនាក់ទំនង​ដើម្បី​សុំ​នាំខ្លួន​ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ​មក​ទីក្រុង​ភ្នំពេញ ក្រោយ​ពេល​ថៃ​ចាប់ខ្លួន​

​ភ្នំពេញ​ ៖​ សមត្ថកិច្ច​របស់​ថៃ​បាន​ចាប់​ឃាត់ខ្លួន លោក សម សេរី ប្រធាន​ចលនា​រណសិរ្ស​រំដោះ​ជាតិ​ខ្មែរ ដែល​មាន​វត្តមាន​នៅក្នុង​ទឹកដី​ប្រទេស​ថៃ នៅ​ព្រឹក​ថ្ងៃទី​២៥ ខែ​មេសា ឆ្នាំ​២០១៨ ។​

តាមរយៈ​ការផ្សាយ​របស់​វិទ្យុ​អាស៊ីសេរី នៅ​ថ្ងៃ​ទី​២៥ ខែ​មេសា ឆ្នាំ​២០១៨​នេះ​បានឲ្យដឹងថា លោក សម សេរី បាន​ផ្ញើ​សារ​អ៊ីមែល​មកកាន់​អាស៊ីសេរី​មុន​ការចាប់ខ្លួន​ថា សមត្ថកិច្ច​ថៃ​បាន​ឃាត់ខ្លួន​លោក នៅ​ពេល​លោក​កំពុង​បន្ត​ទិដ្ឋាការ​ស្នាក់នៅ​ក្នុង​ប្រទេស​ថៃ​។​

​នៅពេល​នេះ​លោក សម សេរី ត្រូវបាន​សមត្ថកិច្ច​ថៃ​បញ្ជូន​ទៅ​ឃុំខ្លួន នៅ​មន្ទីរឃុំឃាំង​មួយកន្លែង នៅក្នុង​ទីក្រុង​បាងកក​ហើយ​។​

​គួរបញ្ជាក់​ថា កាលពី​ថ្ងៃ​ទី​១០ ខែ​មេសា ឆ្នាំ​២០៨ សម្តេច​តេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ថ្លែងថា ក្រុម​ជន​ធ្វើ​សកម្មភាព​ប្រឆាំង​រាជរដ្ឋាភិបាល​កម្ពុជា ដឹកនាំ​ដោយ​បុគ្គល​ឈ្មោះ សម សេរី ដែល​មាន​មូលដ្ឋាន​នៅ​ប្រទេស​ដា​ណឺ​ម៉ាក បានរៀបចំ​ផែនការ​បំផ្លាញ​ការសប្បាយ​របស់​ប្រជា​ពលរដ្ឋ​ខ្មែរ ក្នុង​ឱកាស​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ​ខ្មែរ​នេះ​។ ប៉ុន្តែ​បញ្ហា​ទាំងអស់​នេះ​ត្រូវបាន​សម្តេច​តេជោ ហ៊ុន សែន ដឹង​រួចរាល់​ហើយ ព្រមទាំង​បាន​រៀបចំ​វិធានការ​រក្សា​សន្តិសុខ​តឹងរ៉ឺង​បំផុត មិន​ឲ្យ​បំណង​ទុចរិត​របស់​ក្រុម​ជន ដែល​សម្តេច​ហៅ​ថា​ជន​ក្បត់ជាតិ​នេះ​ធ្វើ​បាន​សម្រេច​នោះ​ឡើយ​៕ ​ដោយ​៖​បញ្ញា​ស័ក្តិ​

×