អ្នកណាជាអ្នកទទួលខុសត្រូវ!?
នេះបើតាមដឹងគឺជាលើកទី៤ហើយ ដែលរឿងរបៀបនេះបានកើតឡើងទៅលើប្រាសាទ ជាទីសក្ការៈរបស់យើង។
បរទេសមួយចំនួនតូចដែលមិនយល់ហើយមិនព្យាយាមយល់អំពី ប្រពៃណី ទំនៀមទំលាប់ របស់តំបន់ដែលខ្លួនបានទៅនោះ វាបានបង្ករអោយមានទំនាស់ សាសនានិងជាតិសាស្ត្រ ជារឿយៗ ដោយគាត់មិនព្យាយាមសិក្សាអោយបានជ្រៅជ្រះជាមុន វាជាទង្វើដែលគ្មានខួរ ទើបមិនមានអ្វីយកមកគិតអោយល្អិតល្អន់។
ដូចក្នុងករណីមួយនេះ account Instagram របស់ Elena Levon ដែលគាត់តាំងខ្លួនថាជា “Artist” អ្នកសិល្បៈ ដែលមាន website មួយហៅថា www.elena-levon.com និងមួយទៀតជា website សំរាប់អ្នកដើរកម្សាន្ត www.mselenalevontraveling.com ដោយមានរូបអាក្រាតទាំងនេះបានដាក់ឡើងដើម្បីទាក់ទាញអ្នកតាមដាន (follower) ដោយគាត់មិនបានយល់ថាទង្វើគ្មានខួររបស់គាត់ ជាទង្វើជាន់ឈ្លីដល់ប្រជាជាតិមួយទាំងមូល។
បន្ទាប់ពីមានការជេរស្ដីពីមនុស្សជាច្រើនទៅលើ instagram របស់គាត់ គាត់បានបិទមិនអោយ comment បានបន្តទៀតតែបន្ទាប់ពីនោះគាត់បាន សរសេរ ដៀលមកអ្នកដែលបានចូលទៅស្ដីអោយគាត់ ដោយពាក្យដែលគាត់ប្រើ ហាក់បីដូចជាការមើលងាយថា អ្នកដែលគិតថាទង្វើគាត់គឺមិនខុសតែមកពីអ្នកទាំងនោះមិនបានយល់ពីការងារសិល្បៈ “This is Art and Freedom of Artistic Expression” ហើយគាត់បាននិយាយទៀតថារូបអាក្រាតនេះមិនបានថតនៅ អង្គរវត្ត “to all those who say that this is Angkor Wat – prove it. Prove that this is a working temple in Angkor Wat. It is not” ។
បន្តទៀតគាត់ថែមទាំងប្រាប់អោយទៅរកស្លាកសញ្ញាណាដែលបានដាក់ថានេះជាប្រាសាទអង្គរវត្ត?! ហើយឯណាទៅស្លាកបំរាមដែលបានហាមឬប្រាប់ថាត្រូវតែស្លៀកពាក់អោយគត់មត់?! “Go find it and show me at least one sign next to it, that say I have to wear certain attire” គាត់នៅតែនិយាយយកឈ្នះថារូបនេះមិនបានថតនៅអង្គរវត្ត ហើយក៏គ្មានស្លាកបទបញ្ជារហាមមួយណានៅជិតនោះដែរ “There was no sign with Rule next to it” ហើយគាត់បានចោទសួរមកវិញថា អ្នកដែលមិនយល់ស្របនឹងគាត់វិញថា អ្នកឯងមិនដែលដឹងទេអីថា រូបចម្លាក់នៅលើប្រាសាទទាំងនោះគឺមិនបានពាក់អាវ?! “Besides, are you not aware that carved out figures on temples are actually not clothed?!”
ដោយបន្ថែមជាមួយនិងសំដីមួយឃ្លាថា ពុតត្បុតពេកហើយ “Hypocrisy is overflowing” .. . . នឹងមានពាក្យតិះដៀលជាច្រើនទៀត ដែលអាចមើលបានក្នុងរូបទាំងនេះឬក៏ចូលទៅក្នុង instagram របស់គាត់មើលផ្ទាល់ តែបើយកល្អគឺយើងជួយគ្នា report រូបអាក្រាតទាំងនោះដើម្បីអោយគេបិទវាចោល៕ ដោយ ៖ ក្ខិណី