Saturday, November 30, 2024

ទំនាក់ទំនង : 0716140005

Address : #16 (Borey New World) St. 6A sk . Phnom Penh Thmey kh. Sen Sok ct., Phnom Penh 120913 Office: +85523232725 Tel: 017 93 61 91

រដ្ឋាភិបាលម៉ាឡេស៊ីចាក់បញ្ជូលលុយប្រមាណ ៦៨០លានរីងហ្គីត ដើម្បីធានាស្ថិរភាពតម្លៃសម្រាប់ទំនិញសំខាន់ៗ

លោក Alexander Nanta Linggi រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មក្នុងស្រុក និងកិច្ចការអតិថិជនបាននិយាយថា រដ្ឋាភិបាលម៉ាឡេស៊ីបានត្រៀមកញ្ចប់ថវិកាចំនួន 680 លាន រីងហ្គីត ឬ (១៦២ លានដុល្លារអាមេរិក) ដើម្បីធានាបាននូវស្តង់ដារតម្លៃ និងស្ថិរភាពតម្លៃសម្រាប់ទំនិញសំខាន់ៗ។

លោក Nanta Linggi បានប្រាប់អ្នកយកព័ត៌មានបន្ទាប់ពីព្រឹត្តិការណ៍មួយនៅ Pasar Besar Kota Kinabalu កាលពីថ្ងៃចន្ទ ទី ១៧ ខែមករាថា ទឹកប្រាក់សរុបចំនួន ៤០០ លានរីងហ្គីតត្រូវបានត្រៀមដាច់ដោយឡែកសម្រាប់កម្មវិធីស្ថិរភាពតម្លៃប្រេងចម្អិនអាហារ និង ៤០ លានរីងហ្គីត សម្រាប់កម្មវិធីឧបត្ថម្ភធន សម្រាប់ការប្រើប្រាស់ទូទៅ។

លោកបាននិយាយថា ទឹកប្រាក់ 240 លានរីងហ្គីតផ្សេងទៀតនឹងត្រូវបានបែងចែកសម្រាប់ការអនុវត្តកម្មវិធីស្តង់ដារតម្លៃ ដែលរួមមានការបែងចែកទៅតាមទំនិញសំខាន់ៗ ឧស្ម័នប្រេងរាវ និងកម្មវិធីស្គរសហគមន៍។ លោក Nanta Linggi ត្រូវ​បាន​គេ​ដក​ស្រង់​សម្តី​ថា តាមរយៈ​កម្មវិធី​នេះ រដ្ឋាភិបាល​ក៏​នឹង​ទទួល​បន្ទុក​លើ​ថ្លៃ​ដឹក​ជញ្ជូន​ទៅលើ​ទំនិញដែលខ្លួន​គ្រប់គ្រង​ចំនួន ៧ ពី​អ្នក​ផ្គត់ផ្គង់​ក្នុង​ទីក្រុង​ទៅ​តំបន់​ជនបទ​ដែល​បាន​ជ្រើសរើស។

លោក​បន្ត​ថា ការ​អនុវត្ត​កម្មវិធី​នេះ​អាច​ធានា​ថា​ទំនិញ​ត្រូវ​បាន​លក់​ក្នុង​តម្លៃ​កំណត់​ព្រោះ​ថ្លៃ​ដឹក​ជញ្ជូន​ត្រូវ​ចេញ​ដោយ​រដ្ឋាភិបាល។ លោករដ្ឋមន្ត្រីបានមានប្រសាសន៍ថា សរុបទាំងអស់នឹងមានទីតាំងលក់ចំនួន 2,005 ចំណុចនៃការលក់ទូទាំងប្រទេស ដែលទំនិញសំខាន់ៗនឹងត្រូវបានដឹកជញ្ជូនដោយអ្នកដឹកជញ្ជូន កត់ត្រា និងលក់ទៅកាន់សហគមន៍មូលដ្ឋាន។ លោក​បាន​បន្ថែម​ថា ការ​ធ្វើ​បែប​នេះ​គឺ​ដើម្បី​ធានា​ថា​សហគមន៍​មូលដ្ឋាន​ក៏​អាច​ទទួល​បាន​តម្លៃ​ដូច​គ្នា​នៅ​ក្នុង​ទីក្រុង​ដែរ៕ ប្រភព៖CNA

×