ភ្នំពេញ ៖ បើតាមការរកឃើញរបស់ក្រុមអ្នកស្រាវកាលពីពេលថ្មីៗនេះបានបង្ហាញឱ្យឃើញថា ក្រុមជនខិលខូចកំពុងតែធ្វើការវា.យប្រ.ហារទៅលើទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Androids តាមរយៈការផ្ញើសារ និងកម្មវិធី QR ដែលមាននៅក្នុង Google Play Store ជាមួយនឹងកម្មវិធីមេរោគ Flubot និង Teabot។ នេះបើតាមការផ្សាយព័ត៌មាន នៃនាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យានៅថ្ងៃទី២៧ខែមករានេះ។
អ្នកស្រាវជ្រាវមកពីក្រុមហ៊ុនអភិវឌ្ឍកម្មវិធីការពារមេរោគដ៏ល្បី Bitdefender Labs បានបង្ហាញឱ្យឃើញថា ពួកគេបានរកឃើញសារ ចែកចាយកម្មវិធីមេរោគ Flubot ចំនួនប្រមាណ ១០ម៉ឺនសារ ចាប់តាំងពីដើមខែធ្នូឆ្នាំ ២០២១។ ជាងនេះទៅទៀត ពួកគេក៏បានរកឃើញ កម្មវិធីសម្រាប់អាន QR កូដនៅក្នុង Play Store ដែលមានបង្កប់មកជាមួយនឹងកម្មវិធីមេរោគ Teabot។ កម្មវិធីនេះត្រូវបានទាញយកពី Play Store ចំនួនប្រមាណ ១០ ម៉ឺនដងរួចមកហើយ។
គួរបញ្ជាក់ផងដែរថា កាលពីចុងឆ្នាំកន្លងទៅ អាជ្ញាធរនៅប្រទេសនូវែលសេឡង់ បានចេញសេចក្ដីប្រកាស ឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្ន ជាមួយនឹងការចែកចាយកម្មវិធីមេរោគ FluBot តាមរយៈសារក្លែងក្លាយ ដែលអាចវា.យលុ.ក ចូលទៅក្នុងទូរសព្ទដែលមានប្រព័ន្ធប្រតិបត្តិការ Android។ កម្មវិធី FluBot គឺជាកម្មវិធីមេរោគដែលអាចលួចទាញយកលេខសម្ងាត់ និងព័ត៌មានសំខាន់ៗ ពីក្នុងទូរសព្ទរបស់អ្នកប្រើប្រាស់។
ស្របពេលនេះដែរ អាជ្ញាធរ FBI សហរដ្ឋអាមេរិកបានធ្វើការផ្សព្វផ្សាយឱ្យអ្នកប្រើប្រាស់ មានការប្រុងប្រយ័ត្នព្រោះជនខិលខូចកំពុងប្រើ QR កូដក្លែងក្លាយដែលភ្ជាប់ទៅនឹងគេហទំព័រ ដែលមានមេរោគ ដើម្បីលួចទិន្នន័យផ្ទាល់ខ្លួន ដែលអាចឱ្យពួកគេប្រើព័ត៌មានទាំងនោះ ដើម្បីលួចផ្ទេរលុយចេញពីគណនីរបស់ជនរងគ្រោះ។ ពេលខ្លះទៀតជនខិលខូចអាចបង្កប់ មកជាមួយនូវតំណភ្ជាប់ទៅគេហទំព័រក្លែងក្លាយ ដែលស្នើសុំឱ្យអ្នកប្រើប្រាស់ វា.យបញ្ចូលឈ្មោះសម្គាល់និងលេខសម្ងាត់ ដែលអាចឱ្យពួកគេលួចចូលទៅក្នុងគណនីទាំងនោះ បាននៅពេលក្រោយ។
ដើម្បីសុវត្ថិភាពក្នុងការប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យា អ្នកប្រើប្រាស់គួរតែមានការប្រុងប្រយ័ត្ន កុំចុចនៅលើតំណភ្ជាប់ ដែលលោកអ្នកទទួលបានតាមរយៈសារ ឬអ៊ីមែល ហើយលោកអ្នកគួរតែធ្វើការទាញយកកម្មវិធី តែពីក្នុងកម្មវិធីផ្លូវការរបស់ក្រុមហ៊ុនទូរសព្ទ មានដូចជា App Store និង Play Store ជាដើម៕ រក្សាសិទ្ធិដោយ ៖ សុទ្ធ លី